ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរគុណសម្តេច តេជោ ផ្តល់វ៉ាក់សាំងដូសជម្រុញទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែល បាន ផ្ដល់ វ៉ាក់សាំង ម្ជុលទី៤ ជាដូសជម្រុញ សម្រាប់ ចាក់ជូន ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម ។ ការ ថ្លែង អំណរគុណ នេះ បន្ទាប់ ពី ឯកឧត្តមអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម បានអញ្ជើញ ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញទី៤ នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការ ចាក់ វ៉ាក់សាំង ដូសជម្រុញទី៤ នេះ ដើម្បីការពារ សុខភាព សំដៅ ធ្វើ យ៉ាងណា កុំ ឲ្យមាន ការ ឆ្លង រីករាលដាលនៃ មេរោគបំលែង ខ្លួនថ្មី ប្រភេទ អូមីក្រុង ដែល ពិភពលោក កំពុង តែ មានការ ព្រួយ បារម្ភ ព្រោះមេរោគ ប្រភេទ នេះ វា ពិតជាងាយ ឆ្លង លឿនណាស់ មានតែ ការ ចាក់ វ៉ាក់សាំង ទេ ដែល អាច ការពារ យើង ឲ្យ ជៀសផុតពី ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ បាន ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ សូម ឲ្យមានការ រួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ ជាពិសេស វីរុសបំលែង ខ្លួនថ្មី ប្រភេទ អូមីក្រុង ដោយ កុំភ្លេចអនុវត្ត វិធានការ ៣ការពារ ៣កុំ តាម ប្រសាសន៍ ណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ ។

តាម របាយការណ៍ របស់ លោក វេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្តកំពង់ចាម បាន បញ្ជាក់ថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម សម្រេច ចាក់ វ៉ា ក់ បង្ការ ជូន ប្រជាពលរដ្ឋ កុមារ អាយុ ៥ឆ្នាំ ចាក់ដូស ទី ១ បាន ៨៧% ដូសទី ២ បាន៦៣% ។ កុមារ អាយុ ៦ឆ្នាំ ដល់ ១១ឆ្នាំ ចាក់ ដូស ទី ១ បាន ១១០% ដូសទី ២ បាន១០២% ។ អាយុ ១២ ដល់ ១៨ឆ្នាំ ចាក់ ដូស ទី ១ បាន ១០០% ដូសទី ២ បាន៩៦% ។ និង អាយុ ១៨ឆ្នាំ ឡើង ចាក់ ដូស ទី ១ បាន ៧២% ដូសទី ២ បាន៦៨% និង ដូស ជម្រុញ ទី ៣ បាន ៣៧ % ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង បើក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជម្ងឺឆ្លង កូ វីដ-១៩ ក្នុង ដូ ស ទី ៤ ឬ ដូ ស ជម្រុញ ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រី នគរបាលជាតិ នៅក្នុង ខេត្តកំពង់ចាម ផងដែរ ៕