ឆេះផ្ទះ២ខ្នងនៅសង្កាត់ម្កាក់ក្រុងសិរីសោភ័ណមិនទានដឹងហេតុ: អាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយពន្លត់

0

បន្ទាយមានជ័យ៖. អគ្គីភ័យបានឆាបឆេះផ្ទះ២ខ្នងនៅភូមិឈូក សង្កាត់ម្កាក់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ។

មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយគ្រប់គ្រង់ស្ថានការណ៍បាននៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កអោយរាលទៅផ្ទះជិតខាងគ្នានោះបន្ត ។
នេះបើតាមលោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងនាល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០២២ ។
លោកបន្តថា :សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវរកជនរងគ្រោះនិងមូលហេតុនៃឧបទ្ទហេតុអគ្គីភ័យនេះ តែមិនទាន់អាចដឹងជាពិស្តារ ៕ដោយ៖ឃិន គន្ធា