អតីតយុទ្ធជនពិការដោយសារសង្គ្រាម12គ្រួសារបានទទួលអំណោយឯកឧត្ដមបណ្ឌិត ហ៊ុនម៉ាណែត

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការដោយសារសង្គ្រាម12 គ្រួសារ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលអំណោយឯកឧត្ដមបណ្ឌិត ហ៊ុនម៉ាណែតអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រសៀលថ្ងៃទី 25 ខែមករា ឆ្នាំ 2022។
ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ត្រូវបានឧបត្ថម្ភជូនអតីតយុទ្ធជនពិការ12 គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ 30 គ.ក មីជាតិមួយកេស ឃីដ១កញ្ចប់ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនពិការ អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ជាដូសជំរុញ ដែលបានរៀបចំ ដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ សហការជាមួយនឹងស្ថាប័នសុខាភិបាលខេត្ត នៅពេលខាងមុខ និងត្រូវអនុវត្តឲ្យ វិធានការ3ការពារ និង3កុំ របស់សម្ដេចតេជោហ៊ុនសែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពនៅថ្ងៃនេះ ។
អតីតយុទ្ធជនពិការ ដែលទទួលបានការជួយឧបត្ថម្ភ និងគោរពជូនពរឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមមានសុខភាពល្អ និងចៀសផុតពីគ្រោះចង្រៃទាំងឡាយទាំងពួង។ដោយ ប៊ុន រដ្ឋា