ផ្ទុះសេគប់ភ្លើងក្នុងផ្ទះមួយបង្ការេះផ្ទះអស់៣ខ្នងផ្សេងគ្នា និងបង្កបាត់បង់ទ្រព្យសម្បត្តុិតម្លៃគិតជាប្រាក់រាប់សែនដុល្លា

បន្ទាយមានជ័យ៖ករណីអគីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនោះកើតឡើងនៅម៉ោង៣កន្លះល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នាចំណុចភូមិឈូកសង្កាត់ម្កាក់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងនាល្ងាចថ្ងៃទី២៥ខែមករាថា: ផ្ទះនិងពលរដ្ឋរងគ្រោះ មាន ១-ឈ្មោះវុន អួនភេទប្រុសអាយុ៧៤ឆ្នាំរស់នៅភូមិកើតហេតុខាងលើផ្ទះទំហុំ៨×៧ម៉ែត្រ ថ្នក្រោមឈឺលើ។សម្ភារះនៅក្នុងផ្ទះមាន៖១-មាសចំនួន9ជី២-ផ្លាកទីនចំនួន5ជី៣-ប្រាក់បាតចំនួន២.៥០០បាត ប្រាក់ថៃ
៤-ប្រាក់ខ្មែរចំនួន៨០ម៉ឺនរៀល។
២-ឈ្មោះមិច ប៉ាភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិខាងលើ
ផ្ទះទំហុំ៨×៧ម៉ែត្រថ្នក្រោមឈឺលើ។សម្ភារះនៅក្នុងផ្ទះមាន៖
១-មាសជាង១០តម្លឹង២-ប្រាក់ដូលាចំនួន78000US$
៣-ប្រាក់បាតចំនួន700,000B ថៃ ៤-ប្រាក់ខ្មែរចំនួន20,000,000៛និងសម្ភារះមួយចំនួនឆេះអស់។
និង៣-ឈ្មោះឃ្លឿម ទូចភេទស្រីអាយុ៥២ឆ្នាំ(មេម៉ាយ)ផ្ទះទំហុំ៧×៦ម៉ែត្រថ្មក្រោមឈឺលើ ឆេះជញ្ជាំងអស់មួយចំហៀងខាងកើតនិងកង្ហា១គ្រឿង។
ពោលគឺសរុបការខូចខាតមានតម្លៃគិតជាប្រាក់រាប់សែន តែមិនមានមនញសហសរងរបួសឬស្លាប់ដែរ ។
ទោះយ៉ាងណា នៅពេលបន្ទាប់មកទៀត អ្នកភូមិនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយដឹងថា : គេមានការសង្ស័យថា ករណីពលរដ្ឋរងគ្រោះឈ្មោះមិច ប៉ា ដែលបាត់បង់ទៅបង់ទ្រព្យសម្បត្តិនិងលុយកាក់ មាសប្រាកដ៏ច្រើនសន្ធឹកនោះ អាចជាការបំប៉ោងចំនួនទេ ។
លោកស៊ី ឌី បាបន្តថា : ក្មុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យដែលមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ នគរបាលក្រុង និងខេត្តព្រមទាំងមន្ត្រីអាជ្ញាធរ មន្ត្រីកងរាជអាវុធហត្ថនិងអ្នកភូមិនៅ ក៏បានអន្តរាគមន៍និងប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង គឺនគរបាលខេត្ត៣គ្រឿង ក្រុង១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន រាប់ម៉ឺនលីត្រ ។
យោងពលរដ្ឋម្ចាស់ផ្ទះរងគ្រោះនិងសមត្ថកិច្ចថា : មូលហេតុបណ្តាលមកពីផ្ទុះសេគុប់ភ្លើងក្នុងផ្ទះរបស់ឈ្មោះវុន អួនឬផ្ទះទី១ ។ឯផ្ទះ២ទៀត ផ្ទះនៅជាប់ជិតខាងគ្នា ។
ប្រតិបត្តិការពន្លត់អគ្គីភ័យនោះ ទោះបីមិនអាចជួយពន្លត់លើល្បឿនភ្លើងឆេះសន្ធោសន្ធៅដ៏លឿន តែបានទប់ស្កាត់មិនអោយរាលដាលឆេះផ្ទះជាច្រើនខ្នងទៀតនៅជាប់ជិតខាងនោះ ។
ក្នុងនោះក៏មានវត្តមានអញ្ជើញទៅដឹកនាំអន្តរាគមន៍របស់លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ផងដែរ ៕ដោយ៖ឃិន គន្ធា