ឃាត់ខ្លួនជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត

0

កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៩នាក់ត្រូវសមត្ថ កិច្ចចុំបង្ក្រាប និហឃាត់ខ្លួនបាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្មចេញពីក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ០៥ ពីស្រុកពញាឮខេត្តកណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។
ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំង និងប្រតិបត្តិការដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន០៩នាក់៖ ១-ឈ្មោះ កែត ភា, ២-ឈ្មោះ ខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច ។ ៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវបានចោទ ប្រកាន់ពីបទលួចលក់ប្រេង ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទ ទទួលផលចោរកម្ម ទទួលទិញប្រេង ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានប្រេង ម៉ាស៊ូត ចំនួន០៨កាន និងរថយន្តលួចចូលទៅបូមប្រេងចំនួន០១គ្រឿងម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។
ពាក់ព័ន្ធករណីខាងលើនេះផងដែរតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយ ការណ៍ផ្ទាល់ថាមានមនុស្ស០១ក្រុមជាអ្នកស៊ី ឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។ ករណីលួចបូមប្រេងលក់នេះមិនមែនជាលើកទី១ របស់ពួកគេទេ គឺជសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើន លើកច្រើនសារមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗគឺមានការចាត់តាំងបក្ខពួកដើម្បីរៀបចាំលួចបូមប្រេង។ ភាគច្រើនយើងក៏អាចកត់សម្គាល់មើលប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់អោយឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនជប៉ុន បានសម្តែងនូវការកោតសរសើរចំពោះចំណាត់ ការរបស់តំណាងអយ្យការខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងក្រោមការដឹក នាំរបស់ ឧត្តមសេនីត្រី ខូវ លី ស្នងការខេត្តកំពង់ ឆ្នាំង ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបសកម្ម ខាងលើនេះ ៕