រដ្ឋបាលខេត្តសៀមរាបជូនដំណឹងស្ដីពីការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧ មករា លើកទី២១ ឆ្នាំ២០២២

0

សៀមរាប៖ ដោយមានកិច្ចសហការគ្នារវាងសហព័ន្ធកីឡាវាយសីកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប និងសម្ពន្ធកីឡាវាយសី រដ្ឋបាលខេត្ត នឹងរៀបចំបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧ មករា លើកទី២១ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

ព្រឹត្តិការនេះ នឹងធ្វើឡើងនៅបរិវេណ ក្លឹបកីឡាវាយសីខេត្តសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានការគាំទ្រ និងចូលរួមប្រកួត ពីបណ្តាសម្ពន្ធកីឡាវាយសី ១៦ក្លឹប ចំនួន ២០០កីឡាករ តាមបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតនេះដែរ គឺធ្វើឡើងដើម្បីអបអរសាទរជ័យជំនះ ៧ មករា និងព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡារស៊ីហ្គេម ឆ្នាំ២០២៣ SEA Game 2023 ក្រោមពាក្យស្លោក “កីឡារស់នៅក្នុងសន្តិភាព”។ ជាមួយគ្នានេះអាជ្ញាធរខេត្តជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកលោកស្រី បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាវាយសីកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន៕