ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីវឌ្ឍន៍ភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២៥ មករា ២០២២ កន្លងទៅនេះឯកឧត្តមស៊ុនសុវណ្ណរិទ្ធ អភិបាលនៃគណ: អភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីអំពី វន្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ឆ្នាំង៕

ដោយរួមដំណើរជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ទៅចូលរួមមាន ប្រធានមន្ទីរ.អង្គភាព អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ផងដែរ ។

ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”៕

ពិធីនេះបានប្រារពធ្វើឡើង(នៅទីស្ដីការគណៈរដ្ឋមន្ត្រី )ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល.មានគោលបំណងបង្ហាញសាធារណជនឲ្យបានយល់ច្បាស់ពីយន្តការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់ របស់ខេត្តកំពង់ឆ្នាំង៕ សុខ គឹមសៀន