ស្នងការនគរបាលខេត្តកំពង់ឆ្នាំងអន្តរាគមន៍ជួយសង្គ្រោះបុរសម្នាក់ដែលគិតខ្លីព្រោះជំងឺប្រចាំកាយបានដោយជោគជ័យ ក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 26 ខែមករា ឆ្នាំ 2022 បានដឹកនាំស្នងការរងនិងមន្ត្រីនគរបាល នាំអំណោយ ទៅផ្ដល់ជូនដល់អ្នកជំងឺម្នាក់ដែល លោកស្នងការបានជួយសង្គ្រោះ ដោយ ធ្វើការវះ និងព្យាបាលដោយជោគជ័យ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថាបុរសអ្នកជំងឺខាងលើមានឈ្មោះម៉ម គង់ អាយុ 58 ឆ្នាំមានទីលំនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោកស្នងការរង និងជាអ្នកនាំពាក្យស្នង
ការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងបានរំលឹកថា បុរសខាងលើមានជំងឺប្រចាំកាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថាជំងឺអ្វីឲ្យប្រាកដនោះទេ គ្រាន់តែដឹងថា ក្រោយ
ពីកើតជំងឺប្រចាំកាយ គ្មានលទ្ធភាពព្យាបាល អស់រយៈពេលជាច្រើនឆ្នាំកន្លង មក បុរសរូបនោះធ្លាប់បាន គិតខ្លី រក កលបញ្ចប់ជីវិតទៀតផង ។

ក្រោយមកដំណឹងនេះក៏បានលេចឮដល់ លោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ហើយក្រោយមកលោកស្នងការក៍បានចុះទៅពិនិត្យស្ថានភាពជំងឺ និងបានធា
នា ចេញថ្លៃព្យាបាល ដោយបានដឹកមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់ក្រុមគ្រូពេទ្យពិនិត្យនិងបានធ្វើការវះកាត់ព្យាបាល ដោយជោគជ័យ ។

ក្រោយពីការធ្វើវះកាត់និងព្យាបាលបានធូរស្បើយ នៅរសៀលនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដឹកនាំមន្ត្រីនគរបាលនាំអំណោយទៅផ្ដល់ជូនបុរសខាងលើ ដែលក្នុងនោះ រួមមានទឹកសុទ្ធវីតាល់ 2កេស ទឹកដោះគោឆៅ2ឡូទឹក
ដោះគោខាប់ 10 កំប៉ុង ទឹកសេរ៉ូថៃ4ដប ផ្លែឈើ1កន្ត្រកធំ និង ថវិកា ចំនួន 1 លានរៀលផងដែរ ។

ដោយឡែកអ្នកជម្ងឺដែលសម្រាកព្យាបាលនៅបន្ទប់ជាមួយ មានចំនួន 5 នាក់ ព្រម
ទាំងគ្រូពេទ្យចំនួន 5 នាក់ក្នុងម្នាក់ៗ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឧបត្ថម្ភចំនួន 10 ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន