ចាក់សោរផ្ទះទុកចោល ត្រូវអគ្គីភ័យ ឆាបឆេះគ្មានសល់

0

ខេត្តបាត់ដំបង: លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ បើទោះបីជាមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យស្រុកយ៉ាងណាក៏ដោយ ដោយសារតែផ្ទះនេះត្រូវបានម្ចាស់ចាក់សោរទ្វារទុកចោល។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ២៦ ខែមករា  ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ស្ថិតនៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

អគ្គីភ័យនេះដែរ បានឆាបឆេះទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង មានទំហំ៤មx៨ម  ធ្វើពីដែក  ប្រក់ស័ង្កសី  ជញ្ជាំង ស័ង្កសី របស់ម្ចាស់ឈ្មោះ ឈួយ សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយបានឆេះទាំងស្រុង។

សមត្ថកិច្ចស្រុកបានចេញប្រតិបត្តិការដោយបានបាញ់ទឹកទប់ស្កាត់ការឆេះមិនអោយរាលដាលទៅផ្ទះអ្នកដទៃ ព្រមទាំងបានសន្និដ្ឋានជាបឋមថា មូលហេតុ គឺឆ្លងចរន្តអគ្គិសនី (ដោយម្ចាស់ផ្ទះមិននៅចាក់សោរចោល)។

សម្ភារ:ខូចខាតរួមមាន៖ ឆេះផ្ទះ ១ខ្នង និង ឆេះ សម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងស្រុង បើសរុបគិតជាទឹកប្រាក់អស់ប្រហែល ៣.០០០ ដុល្លារ(បីពាន់ដុល្លារ)៕ អត្ថបទ : ព្រាប.ស