ពលករចំនួន៧អ្នកត្រូវនគរបាលឃាត់ខ្លួនខណះត្រៀមឆ្លងដែនទៅថៃ

0

ខេត្តបន្ទាយមានជយ័: លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ប្រចាំស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជយ័បានអោយដឹងថា
នៅថ្ងៃទី ២៥.០១.២០២២ វេលាម៉ោង ១៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនប្រាសាទត្បែង របស់ វរសេនាតូចលេខ៨០៧ ចំនួន០៥នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី រាជ្យ ប៊ុនណា នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាវរសេនាតូចលេខ១ចំនួន ០៦នាក់ បានធ្វើការចុះល្បាត រហូតក៏ប្រទះឃើញ និង ទប់ស្កាត់ ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំនួន០៧នាក់ ក្នុងនោះស្រីចំនួន ០៣នាក់ នៅត្រង់ចំណុច ក្រោយវត្តប្រាសាទត្បែង ក្នុងភូមិសាស្រ្ត ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោកបានបន្តទៀតថា ក្រោយបានឃត់ពលកររួចមក
កម្លាំងប៉ុស្តិ៍ បានធ្វើកិច្ចសន្យា និង ណែនាំស្តីពីការរីករាលដាលនៃជម្ងឺកូវិត-១៩ រួចបានរៀបចំប្រគល់ពលករទាំងអស់នោះទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយឆ្មារ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការ សាកសួរ និង អនុវត្តន៍ទៅតាមនីតិវិធី។
ឆ្លៀតក្នុងឪកាសនោះ លោកវរសេនីយ៍ឯក ឡុង សំណាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ_៣កុំ ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕