​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អូស្ត្រាលី​បានលើកឡើង​ពី​គ្រោងការ​របស់​ប្លុក​ប្រទេស​G២០ សំរាប់​កិច្ចប្រជុំ​កំពូល​នៅពេល​ខាងមុខ​

0

​អូស្ត្រាលី​៖ រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អូស្ត្រាលី​លោក ចូ ហុក​ឃី បាន​និយាយថា នៅ​ក្រុង​ស៊ីដនី កាលពី​ថ្ងៃអាទិត្យ​ថា គម្រោងការ​នីមួយៗ សំរាប់​ក្រុម​ប្រទេស​ប្លុក G20 នឹងត្រូវ​បាន​គេ​ប្រកាន់យក​ជា​របៀបវារៈ​នៅក្នុង​ខណៈដែល​មាន​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​កំពូល នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ក្រុង​ព្រីស​បេន នៅ​ខែវិច្ឆិកា​ខាងមុខ​ក្នុងប្រទេស​អូស្ត្រាលី​។​

​លោក​ហុក​ឃី បន្តទៀតថា ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​នាំមុខគេ​នៅក្នុង​ពិភពលោក បានអនុម័ត​រួចហើយ​ទៅលើ​គោលដៅ​ចម្បង ពោលគឺ​ត្រូវ​បន្ថែម​ពន្ធ​២%​ទៀត ទៅលើ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន សំរាប់​រយៈពេល​៥​ឆ្នាំ ហើយ​វា​ជា​សញ្ញា​សុទិដ្ឋិនិយម​បង្ហាញ កំណែទម្រង់​ដែល​ជួប​នូវ​វិបត្តិ​នោះ អាច​ត្រូវគេ​ចៀសវាង​បាន​។

ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លេចធ្លោ​រួមមាន ឥណ្ឌា​, ចិន​, ប្រេ​ស៊ី​ល និង​រុស្ស៊ី កំពុង​ត្រូវបាន​គេ​បញ្ចុះបញ្ចូល អោយ​បង្កើន​សំឡេងគាំទ្រ​ដល់​អង្គការ​រូបិយវត្ថុ​ឬ IMF ដើម្បី​ជាការ​រួមចំណែក​មួយ​ផ្ដល់​ភាព​រីកចំរើន​សេដ្ឋកិច្ច​ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​៕-------