ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជេីញសម្ពោធអគាសិក្សា និងសមិទ្ធិផនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ

កំពង់ចាម: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នាព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នេះ បានអញ្ជេីញសម្ពោដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវ អគាសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធិផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ថ្លែង ក្នុង ឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាន ពាំនាំ នូវ ប្រសាសន៍ ផ្តាំផ្ញេី សាកសួរសុខទុកពី សំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូន ចំពោះ លោកយាយ លោកតា ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ដែល បានអញ្ជេីញ មក ចូលរួម សម្ពោធ សមិទ្ធផល ថ្មី នេះ ។
ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ក៏បាន ថ្លែង ការ កោតសរសើរ ចំពោះ អាជ្ញាធរ ខេត្តកំពង់ចាម ដែល បាន រួមគ្នា ធ្វើ ការ អភិវឌ្ឍន៍ គ្រប់ វិស័យ ក្នុង ខេត្ត ឲ្យ មាន ការ រីកចម្រើន យ៉ាង ឆាប់រហ័ស ជាក់ស្ដែង ការ កសាង នវអាគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ អគារ ទីចាត់ការ បន្ទប់ទឹក ទីលានកីឡា ឧបករណ៍ហាត់ប្រាណ និង សមិទ្ធផល មួយ ចំនួន ទៀត ព្រមទាំងបាន លើកទឹកចិត្ត ដល់ សិស្សានុសិស្ស ឲ្យ ពុះពារ ខិតខំ ប្រឹងប្រែង សិក្សា រៀនសូត្រ ដេីម្បី ទទួល បាន ជោគជ័យ ក្នុង ឆាក ជីវិត ទៅថ្ងៃ អនាគត ផងដែរ ។

បេីតាម សេចក្តី រាយការណ៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់វិស័យអប់រំ នៅក្នុងខេត្តកំពង់ចាម មានការរីកចំរើនគួរឲ្យកត់សំគាល់ បន្ទាប់ ពីទទួលបានសមិទ្ធផលជាច្រើនពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល បាន ផ្ដល់ នូវ អគារ សិក្សា ចំនួន ៣៨០ខ្នង ស្មើនឹង ២.៣៨៦បន្ទប់ (អគារកម្ពស់៣ជាន់ មានចំនួន ១៦អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន១២ខ្នង។ ដោយឡែក សេវា អគ្គិសនី បានភ្ជាប់បណ្តាញ សម្រាប់ ប្រើប្រាស់ ចំនួន ៩១៤លើ ៩១៦ភូមិ ដែលមាន ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៩០.១៤៧គ្រួសារ។ ចំពោះ វិស័យទឹកស្អាត ក្នុង ខេត្ត កំពង់ចាម ផ្នែកសាធារណៈ មានចំនួន ១មូលដ្ឋាន និងទឹកស្អាតផ្នែកឯកជន ចំនួន ៦០មូលដ្ឋាន សរុបចំនួន ៦១មូលដ្ឋាន មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ លើ១០៩ ឃុំ/សង្កាត់ ស្មើនឹង ៩៨,១៦% និងមាន៨៧២ លើ ៩១៦ភូមិ ស្មើនឹង៩៥,២០%។ ក្នុង នោះ ក៏ មាន ការកសាងផ្លូវលំ ផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមនឹងយានយន្តគ្រប់ប្រភេទ ឧបករណ៍សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក៏មានការរីកចម្រើន និងកើន ឡើងច្រើនជាងសម័យមុនៗ ផងដែរ ៕