អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតអោយរុះរើ ដឹងវាយកម្ទេចចោលនូវសំណង់ផ្ទះចំនួន១៣ ល្វែង ដែលមានអាយុកាលជិត 100 ឆ្នាំដែលមានការទ្រុឌទ្រោមយ៉ាងខ្លាំងស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: ដោយយោងលើពាក្យស្នើសុំលិខិតអនុញ្ញាតរុះរើនិងវាយកម្ទេចចោលនូវផ្ទះ១៣ល្វែង របស់បងប្អូនប្រជាពល
រដ្ឋនៅផ្សារក្រោម ដែលមានសភាពទ្រុឌទ្រោមមានអាយុកាលជិត១០០ឆ្នាំ ដែលបានសាងសង់តាំងពីជំនាន់បារាំងនៅឆ្នាំ១៩៣១អាជ្ញាធរខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតលេខ(០២៦/២២ ល អ ញ)ចុះថ្ងៃទី២៦ខែមករាឆ្នាំ២០២២ ដោយអនុញ្ញាតឲ្យសំណង់ទាំង ១៣ល្វែងដែលជាម្ចាស់កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ១២ គ្រួសារធ្វើការកំទេចចោលដើម្បីសាងសង់សំណង់សារជាថ្មី នៅព្រឹកថ្ងៃទី ២៧ខែ
មករាឆ្នាំ២០២២នេះឯកឧត្តមសាន់ យូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរក្រុង សង្កាត់និងកម្លាំងសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងបានចុះពិនិត្យលើសំណង់ទាំង១៣ល្វែងបន្ថែម ដែល ទទួលខុស
ត្រូវរុះរើដោយក្រុមហ៊ុនឯកជននិងប្រគល់លិខិតអនុញ្ញាតដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារផងដែរ។

អាជ្ញាធរខេត្តបានបញ្ជាក់លិខិតអោយម្ចាស់ផ្ទះធ្វើការ ចោលវាយកំទេចចោល ដោយសាមីខ្លួនត្រូវប្រតិបត្តិការមានលក្ខ
ខ័ណ្ឌចំនួន ៥÷
១-ហាមប្រើប្រាស់ផ្លូវសាធារណៈ ដែល
ជាចំណតយានយន្ត កន្លែងទុកដាក់សម្ភារៈសំណង់ នឹងឧបករណ៍សំណង់គ្រឿងចក្រសាងសង់ដោយគ្មានការ
អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
២-ត្រូវរកក្រុមហ៊ុនមកធ្វើការរុះរើឲ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស ជៀសវាងនូវការផលប៉ះពាល់ដល់សំណង់អ្នកជិតខាង។
៣-ត្រូវធ្វើការហ៊ុព័ទ្ធការដ្ឋានឲ្យបានត្រឹម
ត្រូវ នៅក្នុងកំឡុងពេលធ្វើការរុះរើកំទេចចោលដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់
ធ្នាប់សាធារណៈ ដូចជាកំទេចកំទីធូលី និងកំទេចថ្ម ខ្ទាត់ទៅលើផ្លូវ។
៤-មុនពេលធ្វើការរុះរើម្ចាស់សំណង់ត្រូវជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការប្រឹក្សា និងពិនិត្យទៅលើបច្ចេកទេស និងផែនការក្នុងការរុះរើនិងវាយកម្ទេចចោល។
៥.ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានសុវត្ថិភាពក្នុងការរដ្ឋាន។

លិខិតអនុញ្ញាតរបស់អាជ្ញាធរខេត្តខាង
លើនេះ និងត្រូវអស់សុពលភាព បើការ
សាងសង់ ពុំត្រូវបានដំណើរការក្នុង
រយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងនោះផងដែរ តំណាងប្រជាពលរដ្ឋ
១២គ្រួសារ ជាម្ចាស់កម្មសិទ្ធទាំង១៣
ល្វែង សូមថ្លែងអំណរគុណយ៉ាង ជ្រាល
ជ្រៅ ចំពោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តឯកឧត្តម សាន់ យូ អភិបាល
រង ខេត្ត អាជ្ញាធរក្រុង សង្កាត់ ជំនាញនិងសមត្ថកិច្ច ដែលបានខិតខំសម្របសម្រួលនិតិវិធីផ្លូវច្បាប់ រក្សាសណ្តាប់ធ្នាប់ បង្ករលក្ខណ:ងាយស្រួលដើម្បីវៃសំណង់ចោល និងការសាងសង់បន្តអោយបានឆាប់
រហ័សដើម្បីចូលរស់នៅប្រកបមុខរបរលក់ដូរឡើងវិញក្រោយពេលសាងសង់រួច៕ សុខ គឹមសៀន