កាប់បុរសម្នាក់ក្នុងកម្មវិធីបង្កក់កូនអ្នកភូមិស្លាប់យ៉ាងអាណោចអាធ័មថ្លុកឈាម

0

អត្ថបទនិងរូបភាពសដោយ ក្រុមការងារខេមរាដេលី
សៀមរាប៖ កម្មវិធីបង្កក់កូនជារឿងសោកសៅដោយសារបុរសម្នាក់កាន់កាំបិតខ្វែវមកកាប់ចំបុរសម្នាក់ កំពុងតែហូបអាហារជួមជុំមិត្តភក្កិ ក្នុងកម្មវិធីបង្កក់កូន បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហេតុការនេះបានកើតឡើងនៅម៉ោង៩ជាងយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ស្ថិតនៅភូមិក្រាំង ឃុំខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោក ស៊ិន សុផល មេប៉ុស្តិ៍ខ្វាវបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ញូវ ទីន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិក្រាំង ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប បានទាញកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះស៊យ រុំភេទ ប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
លោក ស៊ិន សុផល បន្តថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់បានយកខ្វែវ កាប់ចំបុរសកំពុងឈរ ហូបអាហារជុំមិត្តភក្កិ ក្នុងកម្មវិធីបង្កក់កូន បណ្ដាលឲ្យស្លាប់ភ្លាមភ្លាៗក្នុងថ្លុកឈាម អាចជារឿងគំនំ កាប់ចំពីមុខដូលទៅនិងដីថែមមួយខ្វែវទៀត ជនរងគ្រោះស្រែកឲ្យគេជួយផងមួយរំពេច ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ជីវិត លោក មេប៉ុស្តិ៍ខ្វាវ បញ្ជាក់បន្ថែមថា ដៃដល់ត្រូវបានកម្លាំងប្រជាការពារសហការជាមន្ត្រីប៉ុស្តិ៍ បងប្អូនមិត្តភ័ក្រនៅក្បែរគ្នាចាប់បានភ្លាមៗនៅកន្លែងកើតហេតុ ពលរដ្ឋដែលជាភ្ញៀវចូលរួមក្នុងពិធីបង្កក់កូនក៍បាននាំគ្នាស្វាគមន៍ទៅលើជនដៃដល់ យ៉ាងចាស់ដៃ ចំណែកសពជនរងគ្រោះក្រោយពីសម្ថកិច្ចពិត្យរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនដៃដល់ត្រូវបានកម្លាំងប៉ុស្តិ៍បញ្ជូនទៅអធិការរដ្ឋាននរគស្រុកជីក្រែងដើម្បីបន្តនិតិវិធីតាមច្បាប់៕