អាវុធហត្ថខេត្តបញ្ជូនមនុស្សប្រុសស្រី៦នាក់ទៅសាលាដំបូងពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់

0

ខេត្តស្វាយរៀង ៖សមកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២២នេះ។
បើប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខេត្តអោយដឹងថា នៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក​ ស្រី​ វុត្ថា​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្ត​ និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
១-ឈ្មោះទេព ចន្នា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
២-ឈ្មោះ នួន ហឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិ ព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន៖១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ថ្នាំសុទ្ធ ០,៧១ ក្រាម
២- បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន ០១
ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព ចន្នា ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ។
រហូតវេលាម៉ោង ០៦:៤៥នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
១-ឈ្មោះ​ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អែល ស្រីពៅ បានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ សួន អានីសា ភេទស្រី ។
រហូតដល់ម៉ោង ១០:៣០នាទីដដែល កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយទាប កម្លាំងកងរាជអាវុធស្រុកកំពង់រោទ៍ សហការជាមួយមន្ទីរបង្រ្កាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១ នាក់
១-ឈ្មោះ សួន អានីសា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
២-ឈ្មោះ សួន សេរី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន៖១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ធំទម្ងន់ថ្នាំសុទ្ធ ៥៣,៥០ ក្រាម
២-ទូរសព្ទចំនួន ០៣ គ្រឿង
៣-សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សួន សេរី បានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ កើត ចាន់ណារិទ្ធ ភេទប្រុស ។
រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស ។
១-ឈ្មោះ​ កើត ចាន់ណារិទ្ធ ភេទប្រុស​ អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន៖១.ជញ្ជីងចំនួន១គ្រឿង
២.សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕គឹមសេង