អាជ្ញាធរក្រុងព្រះសីហនុចុះបិទកាដ្ឋានសំណង់គ្មានច្បាប់អនុញ្ញាតសាងសង់រំលោភលើដីឆ្នេរសមុទ្រតំបន់រំដូលជើងភ្នំ

0

ខេត្តព្រះសីហនុ៖ កាដ្ឋានសំណង់ ដ៏ធំមួយកន្លែង ដែលបាន ធ្វើការសាងសង់បុកគ្រិះលើដី ឆ្នេរសមុទ្រ តំបន់ រំដូលជើងភ្នំ ស្ថិត ក្នុងភូមិលេខ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋ បាលក្រុងព្រះសីហនុ ចុះបិទ បញ្ឈប់សកម្មភាពសាងសង់ និងតម្រូវឱ្យធ្វើការរុះរើចេញវិញឱ្យអស់ ក្នុងរយៈ ពេល១៥ ថ្ងៃ ដោយសារ កាដ្ឋានសំណង់មួយនេះ មិនមាន ច្បាប់អនុញ្ញាតនឹងសាងសង់រំលោភលើដី ឆ្នេរ សមុទ្រ។
.យោងតាមរបាយការណ៏របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២២
បានបញ្ជាក់ថាម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ការដ្ឋានសំណង់នេះ មិនអនុញ្ញាត ឲ្យធ្វើការសាង សង់នោះទេ ដោយសារមិនមានច្បាប់អនុញាត្តិហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិន អាចឱ្យបាននោះ ដែរ នេះបើយោងតាមចរាចរណ៏ នាំរបស់ រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការ គ្រប់ គ្រង់ តំបន់ ឆ្នេរ ពីព្រោះ វាជាដី ឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ តែ សំរាប់ ពេលនេះ ក្រុម ការងារសម្រេច ឱ្យម្ចាស់សំណង់ ធ្វើការរុះរើ រាល់ សំណង់ ដែលបាន សាងសង់ទាំង ប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ជាកំណត់ ក្នុងករណី ម្ចាស់សំណង់ មិនអនុវត្តតាម រដ្ឋបាលក្រុង និងចាត់ ការតាមនិតីវិធីនៃច្បាប់ហើយ ។ការដ្ឋាននេះ អាចសាងសង់បន្តទៀត បាន លុះត្រាតែមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ តែបើមិនទាន់មានច្បាប់អនុញ្ញាតទេនោះគឺមិនអាច សាងសង់បាន ឡើយ។
.គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរ សមុទ្រ រំដូលជើងភ្នំ ខាងលើនេះ មានសំណង់ជាច្រើនត្រូវបាន គេឃុប ឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់ទំលាប់អ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តន៏កន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការសាងសង់នឹងតម្រូវឲ្យម្ចាស់សំណង់សុំ ច្បាប់អនុញាត្តិ បានគ្រាប់គ្រាន់តាមផ្លូវច្បាប់ហើយចាំធ្វើការសាងសង់បន្តប៉ុណ្ណោះ ប៉ុន្តែររាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមាន ប្រសិទ្ធិភាពអ្វីបន្តិចសោះ គឺហាក់ធ្វើឲ្យរូចពីដៃ រីឯម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់យ៉ាងរលូន ដោយ មិនខ្វល់មានច្បាប់ឬអស់នោះឡើយ។នេះជាទង្វើមួយដែលអាចនិយាយបានថា គឺជាការមិនទទូលខុសត្រូវ មួយ ដែលថ្នាក់ដឹកនាំក្រុង .ខេត្តគួរធ្វើការពិនិត្យឡើងនឹងមានវិធានការ ខ្លះហើយចំពោះមន្រ្តីអ្នកអនុវត្តន៏ច្បាប់ ដែល ពាក់ព័ន្ធ។តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំអាជ្ញាធរក្រុង .ខេត្ត នឹងអនុវត្តន៏កិច្ចការនេះតាមផ្លូវ ច្បាប់ឲ្យមានប្រសិទ្ធិភាព ដើម្បជាការព្រមានដល់ជនខិលខូចក្រោយៗ ដែលមាន បំណង់ រំលោភ យកដីឆ្នេរ សមុទ្រ ដីចំណីផ្លុវសាធារណៈ របស់រដ្ឋ តែបើសិនជាមិនអាចធ្វើបានទេនោះ គឺចប់ ហើយប្រជាពលរដ្ឋ ក៏អស់ជំនឿលើការអនុវត្តន៏ច្បាប់របស់ថ្នាក់ដឹកនាំ របស់ រដ្ឋបាល ក្រុង ខេត្ត ព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋ តំបន់រស់នៅរដូលជើង ភ្នំតែម្តង៕