កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងអធិការនគរបាលស្រុក កំពង់ត្រឡាច បានចុះបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់

0

អត្ថបទនិងរូបភាពដោយសុខ គឹមសៀន

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅ ថ្ងៃទី ២៨ខែមករាឆ្នាំ២០២២ វេលាម៉ោង ១៣និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ អ៉ឹង សុវិបុល ឋានៈនាយរង ការិយាល័យ សហការណ៍ជាមួយសម្លាំងអធិការនគរបាល ស្រុកកំពង់ត្រឡាចចុះបង្ក្រាបករណី: ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារត្រាចឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្កកំពង់ឆ្នាំង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។
១,ឈ្មោះ សុធី សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង( ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។

ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់ ,និងទូរស័ព្ទ ចំនួន០១គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវ បានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី ៕