ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតផ្តល់មីជាតិ៣០០កេសនិងអង្ករចំនួន៥តោនដល់ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ធំដើម្បីការងារមនុស្សធម៌

0

អត្ថបទនិងរូបដោយ ប៊ុន រដ្ឋា
កំពង់ធំ៖ ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី បានផ្តល់មីជាតិ៣០០កេសនិងអង្ករចំនួន៥តោនដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដើម្បីការងារសកម្មភាពវិស័យមនុស្សធម៌ នៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ ២០២២ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត ក្រោយពីបានឃើញ សកម្មភាពដ៏មមាញឹក ក្នុងការងារមនុស្សធម៌បម្រើបងប្អូនពូមីងអតីតយុទ្ធជននិងប្រជាពលរដ្ឋ របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឲ្យតំណាង នាំយកនូវ គ្រឿងឧបភោគបរិភោគ ដូចជាអង្ករ 5 តោន មីជាតិ 300 កេស ត្រីខកំប៉ុង 10 កេះ ទឹកត្រី 100 យួ និងទឹកស៊ីអ៊ីវច100 យួ
ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ ដល់មាត់ បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នីព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយសេចកី្តសុខសេចកី្តចម្រើន ជួបតែសំណាងល្អ ៕