ឯកឧត្តមលីធុជជំរុញដល់មន្ត្រីមូលដ្ឋានបន្តផ្តល់សេវាបំរើនិងសេវាតម្រូវការជូនពលរដ្ឋអោយបានទាន់ពេលវេលា

0

អត្ថបទនិងរូបភាពដោយគឹម សេង

ខេត្តស្វាយរៀង៖ ឯកឧត្តម លី ធុុ​ជ មានប្រសាសន៍ថា សេវាបំរើ និងសេវាតម្រូវការ របស់ពលរដ្ឋនៅមូលដ្ឋាន មិនអាចខ្វះបានក្នុងការប្រើប្រាស់បំរើលើការងារអភិវឌ្ឃន៏ និងជីវភាពរស់នៅ គប្បីមន្ត្រីមូលដ្ឋាន មេភូមិ និង ចៅសង្កាត់ ត្រូវធ្វើការឆ្លើយតបជូនពួកគាត់អោយបានទាន់ពេលវេលា សំដៅបញ្ជៀសការថ្នាំងថ្នាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ន ។
ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះបានធ្វើឡើង ខណ:ដែលឯកឧត្តមអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលនៃការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀងអាណត្តិទី៤ឆ្នាំ២០១៧ ឆ្នាំ២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៏សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
ក្នុងនាមកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាឯកឧត្តម លី ធុជ បានសម្ដែងអបអរសាទរចំពោះ ថ្នាក់ដឹកនាំសង្កាត់ បាវិត និងសង្កាត់បាទី ពិសេស សមាជិក សមាជិកា និងសកម្មជនគណបក្ស ទាំងអស់ដែលកន្លងមកបានចូលរួមអនុវត្តគោលនយោបាយគណបក្សដោយកសាងបាន សមិទ្ធិផលធំៗនៅក្នុងសង្កាត់ដើម្បីបំរើ សេវាតម្រូវការ ពិសេសចូលរួមរក្សាការពារសណ្តាប់ធ្នាប់សន្តិសុខជូនពលរដ្ឋបានល្អនៅទូទាំងសង្កាត់។
ដើម្បីនិរន្តភាពនិងបង្កើនកិត្យានុភាព របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមលីធុជបានស្នើនិងជំរុញដល់ថ្នាក់ដឹកនាំសង្កាត់និងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិនិងពលរដ្ឋ ដោយចុះជាប់មូលដ្ឋាន ស្វែងយល់ពីជីវភាព និងសេវាតម្រូវការឲ្យបានគ្រប់មូលដ្ឋានដើម្បីធ្វើការឆ្លើយតបជូនពួកគាត់ឲ្យបានទាន់ពេលវេលាអ្វីដែលភូមិ សង្កាត់ធ្វើបាន ក្នុងករណីទំហំនៃការឆ្លើយតបរបស់ភូមិ សង្កាត់ហួសពីសមត្ថភាពត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីធ្វើការពិភាក្សាដោះស្រាយបន្តសំដៅដណ្ដើមសមាណចិត្តពលរដ្ឋឱ្យជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពីបច្ចុប្បន្នរហូតដល់ថ្ងៃបោះឆ្នោត ៕