រាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីសាងសង់អគារសិក្សា ប្រទះឃើញក្បាលគ្រាប់ ៦០ មីល្លីម៉ែត្រ

ខេត្តបាត់ដំបង: គ្រាប់កាំភ្លើងផ្លោងទំហំ ៦០ មីល្លីម៉ែត្រ ១ គ្រាប់ និងកង្ហារកន្ទុយគ្រាប់ ចំនួន ១ គ្រាប់ ត្រូវបានមន្ត្រីស៊ីម៉ាក់រកឃើញ ខណ:ដែលគ្រាប់នេះត្រូវបានកប់ក្នុងដីកន្លែងដែលត្រូវសាងសង់អគារសិក្សាថ្មី។

ការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២ ប្រភេទនេះ គឺ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២ និង ៤៩ នាទី រសៀល ដោយក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ( ស៊ីម៉ាក់ ) បានប្រើប្រាស់ម៉ាស៊ីនរាវមីន ដើម្បីរាវ យកដីសាងសង់អាគារថ្មី នៅក្នុងបរិវេណសាលាបឋមសិក្សាវត្ត កំផែង ស្ថិតនៅក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។

បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងនោះបានរកឃើញគ្រាប់ ( UXO ) ចំនួន ១ គ្រាប់ និង កង្ហារកន្ទុយគ្រាប់ចំនួន ១ ដោយភិនភាគគ្រាប់ : ជាប្រភេទគ្រាប់កាំភ្លើង ទំហំ ៦០ mm ចំនួន ១ គ្រាប់ និង កង្ហារកន្ទុយគ្រាប់ ចំនួន ១ ។

បច្ចុប្បន្នគ្រាប់នោះ ត្រូវបានក្រុមស៊ីម៉ាក់ យកទៅរក្សាទុកក្នុងឃ្លាំង អង្គភាព ( ស៊ីម៉ាក់ ) រួចរាល់ហើយដើម្បីត្រៀមធ្វើការកម្ទេចចោល ៕អត្ថបទ: ព្រាប.ស