អាជ្ញាធរខេត្តកំពង់ចាមបានចាត់ទុកថាសមិទ្ធផលថ្មីខេវ៉ាយកំពង់ចាមរីសតក្នុងស្រុកកំពង់សៀមជាផ្នែកមួយនៃវិស័យទេសចរណ៍

0

កំពង់ចាម៖ ថ្នាក់ដឹកនាំ អាជ្ញាធរ ខេត្តកំពង់ចាម បាន ចាត់ទុកថា សមិទ្ធផល ថ្មី របស់ ខេវ៉ាយកំពង់ចាម រីសត នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ជា ផ្នែក មួយ នៃវិស័យ ទេសចរណ៍ ដ៏ សំខាន់ ដែលអាច ធ្វើ ឲ្យមាន កំណើន សេដ្ឋកិច្ច បាន មួយកម្រិត ទៀត បន្ទាប់ ពី រាជរដ្ឋាភិបាល កម្ពុជា បាន បេីក ប្រទេស ឡេីងវិញ ការ រំពឹងទុក និង អបអរសាទរ ផងនេះ បានធ្វេីឡេីង ក្នុង ពិធី សម្ពោធ KY កំពង់ចាម រីសត នាល្ងាច ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ ក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម រួមនឹង អភិបាល រង ខេត្ត និង មន្ត្រី អមដំណើរ ហេីយ ក៏ មាន ការ ចូលរួម ពី ភ្លៀង កិត្តិយស ជាច្រើន រូបផងដែរ ។

លោក ប៊ុត គីណែត ម្ចាស់ ខេវ៉ាយ កំពង់ចាម រីសត បានឲ្យដឹងថា ក្នុង គោលបំណង ដែល លោក ហេីយ នឹង ភរិយា បាន ចំណាយ ដេីមទុន ក្នុង ការកសាង KY កំពង់ចាម រីសត នេះឡេីង ដេីម្បី ផ្គត់ផ្គង់ សេវាកម្ម ទេសចរណ៍ ទាំង អាហារ ការ ស្នាក់នៅ និង ការ កំសាន្ត ដែល មាន ទីតាំងនៅ ជិត ទីក្រុង កំពង់ចាម តែម្ដង ព្រោះ បច្ចុប្បន្ន នេះ វិស័យ ទេសចរណ៍ សណ្ឋាគារ ផ្ទះ សំណាក់ វាមាន អស់ ហើយ នៅ ក្នុង ក្រុង ដូច្នេះហេីយយើង ចង់ បង្កើត កន្លែង មួយ ដែល មាន ខ្យល់ បរិយាកាស ល្អ បរិសុទ្ធ សម្រាប់ការ លំហែ អារម្មណ៍ តាម បែប ធម្មជាតិ និងនាំមក ដោយផាសុកភាព ចំពោះ ភ្ញៀវ ទេសចរណ៍ ដែល ចង់ មក សម្រាក លំហែកាយ តាម របៀប ស្រុកស្រែ ដែល អាច ស្ទួច ត្រី លេងកម្សាន្ត និងញ៉ាំ អាហារ តាម បែប ទីក្រុង ឬ ស្រុកស្រែ ផងដែរ ។

លោក ប៊ុត គីណែត បាន បញ្ជាក់ ថា KY កំពង់ចាម រីសត មាន ទីតាំង នៅ តំបន់ ពាណិជ្ជកម្ម ត្រាស់មី ខែលជ័យ ( ត្រេីង ) ស្ថិត ក្នុង ភាព ខែលជ័យ ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល យើង អាច ធ្វើ ដំណើរ ចេញ ពី ខេត្តកំពង់ចាម ប្រមាណ ជា ១២គីឡូម៉ែត្រ និង ពីរាជធានី ភ្នំពេញ ប្រមាណ ជា ១១០គីឡូម៉ែត្រ ខណៈ ដែល KY កំពង់ចាម រីសត មាន បម្រើ សេវា ស្នាក់នៅ ពេញ មួយ ថ្ងៃ និង មាន ផ្គត់ផ្គង់ អាហារ ពេលព្រឹក ពេលថ្ងៃ និង ពេល ល្ងាច ចំពោះ អាហារ ពេល ល្ងាច គឺមាន លក្ខណៈពិសេសេ ដោយ មាន ការ ប្រគំ តន្ត្រី ដែល មាន អ្នក ចំរៀង ច្រៀង ពីរោះ ៗ សម្រាប់ កម្សាន្ត អារម្មណ៍ ពោលគឺ មានសេវាកម្ម ជាច្រេីន មុខ ហើយ មាន ទីតាំង នៅ ជិត ផ្សារ តែម្ដង ៕