ឯកឧត្តម ហាន កុសល បាន ក្រេីនរំលឹកថា ការរៀបចំឲ្យខ្លួនឯងមានសុខភាពល្អ គឺជាការទទួលបានទ្រព្យសម្បត្តិ ដ៏ មហាសាល

កំពង់ចាម : ក្នុង ឱកាស ប្រារព្ធ ទិវា ជំងឺ ហង់សិន ពិភពលោក ឆ្នាំ ២០២២ នៅ មន្ទីរពេទ្យ ព្យាបាល ជំងឺ ឃ្លង់ត្រេីង ស្ថិត ក្នុង ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត កំពង់ចាម បាន ក្រេីនរំលឹក ប្រាប់ បងប្អូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ថា ការ រៀបចំ ឲ្យ ខ្លួន ឯង មាន សុខភាព ល្អ គឺ ជា ការ ទទួល បាន នូវ ទ្រព្យសម្បត្តិ ដ៏ មហាសាល តាមរយៈ ការ ថែទាំ សុខភាព ដែលផ្តេីម ចេញ ពី កន្លែង សាមញ្ញៗ ទី១ – គឺ ផ្តេីម ចេញ ពី ផ្ទះ របស់ យេីង ដែល ត្រូវ ទាមទារ ឲ្យ មាន ការ សំអាត រៀបចំ ផ្ទះ សំបែង ឲ្យ បាន ស្អាត ល្អ ជា ប្រចាំ ។ ទី២- ផ្ដើម ចេញ ពី សាលា រៀន ដែលលោកគ្រូ អ្នកគ្រូ ត្រូវ មាន ការ ធានា ខ្ពស់ ថា តេី កូន សិស្ស របស់ យេីង លាង សំអាត ដៃ ជាមួយ នឹងសាប៊ូ ជារេីយៗ លេីសពី នោះ នៅ ក្នុងសាលា រៀន គឺគ្មាន ការ លក់ ដូរនំ ចំណី ខូច គុណភាព ឬហួស ដឺឡេ ដែល នាំឲ្យ ប៉ះពាល់ ដល់ សុខភាព ។ ទី៣- គឺ ផ្តេីម ចេញ ពី សហគមន៍ ដែល ទាមទារ ឲ្យ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវ តែ ចូលរួម ជាមួយ អាជ្ញាធរ និង អង្គការ នានា ផងដែរ ។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អភិបាលរងខេត្ត បានលេីកឡេីងថា រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន នឹង កំពុង ខិតខំ យ៉ាង សស្រាក់សស្រាំ ដេីម្បី រៀបចំ នូវ គោលនយោបាយ ក៏ដូចជា ការដាក់ ចេញ វិធានការ សំដៅ ធ្វើ យ៉ាងណា ដេីម្បី ឲ្យ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ មាន សុខភាព ល្អ ជៀសផុត ពី ជំងឺ ផ្សេងៗ ទាំង ជំងឺ ឆ្លង ទាំងជំងឺ មិន ឆ្លង ហើយ គោលនយោបាយ របស់ រាជរដ្ឋាភិបាល កម្ពុជា ក៏ ខិតខំ លេីក កម្ពស់ នូវ ប្រព័ន្ធ ហេីយ នឹង គុណភាព ផ្តល់ សេវា ដេីម្បី ឲ្យ ប្រជាពលរដ្ឋ ទូទាំង ប្រទេស មិន ថានៅ ទី ជនបទ ជិតឬ ឆ្ងាយ ទទួល បាន សេវា សុខភាព ពី មណ្ឌលសុខភាព ពី អង្គភាព មូលដ្ឋាន សេវា សុខភាព សាធារណៈដោយ សមធម៌ ទាំង អស់ គ្នា ។ ជាងនេះទៅទៀត នោះ គឺរាជរដ្ឋាភិបាល កម្ពុជា ក៏ មាន គោលនយោបាយ ក្នុងការលេីក ទឹកចិត្ត ដល់ ក្រុម គ្រូពេទ្យ ដល់ បុគ្គលិក សុខាភិបាល នៅ ទូទាំង ប្រទេស ឲ្យ មាន សមត្ថភាព កាន់ តែ ខ្ពស់ កាន់ តែ ល្អ កាន់តែ មាន ជុំនាញ ដេីម្បី ជួយ ព្យាបាល ដល់ ប្រជាពលរដ្ឋ ដែល មាន បញ្ហា សុខភាព បូករួម ទាំង ជំងឺ ហង់សិន ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ហាន កុសល ក៏បាន សង្កត់ ធ្ងន់ ថា ពុកម៉ែ បងប្អូន អាច មាន សមត្ថភាព គ្រប់គ្រាន់ ក្នុង ការ ចូលរួម ជាមួយ នឹងរាជរដ្ឋាភិបាល ដេីម្បី សម្រេច នូវគោលបំណង លប់ បំបាត់ ជំងឺ ហង់សិន ឲ្យ អស់ នៅ ត្រឹម ឆ្នាំ ២០៣០ តាម រយៈ ការ ទទួល ខុសត្រូវ ចំពោះ ខ្លួន ឯង ថាតេី នៅ ផ្ទះ យេីង ធ្វេី ដូចម្ដេច ដេីម្បី ឲ្យ យើង មាន សុខភាព ល្អ និងទប់ស្កាត់ ការ ឆ្លង ពី ជំងឺ ហង់សិន រួមនឹង ជំងឺ ផ្សេងៗ ទៀត ព្រោះថា បេីសិន ជា យេីង ម្នាក់ៗ មិន ព្យាយាម ទទួល ខុសត្រូវ ថែទាំ សុខភាព របស់ ខ្លួន ឯង ទេ យេីង ប្រហែល ជា មានការលំបាក ក្នុង ការ ឈាន ទៅ សម្រេច នូវគោលនយោបាយ របស់ រាជរដ្ឋាភិបាល មិន ថា ចំពោះជំងឺ ហង់សិន ជំងឺ គ្រុនចាញ់ ជំងឺ អេដស៍ និង ជំងឺ ផ្សេងៗ ទេ ដូច្នេះត្រូវ ទាមទារ ឲ្យ មាន ការ ចូលរួម ពី បុគ្គល ម្នាក់ៗ ទាំងអស់ គ្នា ៕