កិច្ចការពារសន្តិសុខ សណ្ដប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមខាងមុខនេះ

កំពង់ធំ ÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០២២ ខាងមុខនេះ និងដើម្បីរួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការណែនាំដល់ លោកស្នងការង លោកនាយ ការិយាល័យ អធិការដ្ឋាននគរបាល ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ ពង្រឹងនូវវិធានការដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានចុះផ្សព្វផ្សាយពីសេចក្តីណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ គឺត្រូវដោយផ្តោតលើករងារមួយចំនួន ដូចខាងក្រោម ៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេស ចាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញុងធ្វើឲ្យមានចលាចលក្នុងសង្គម។ ចាត់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីវត្តអារ៉ាម ព្រះវិហារចិន និងវៀតណាម ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋាននានាដែលមានប្រារព្ធពិធីសែនព្រេន និងកម្សាន្តសប្បាយ ដោយធ្វើការ បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងគ្រប់ម្មភាពក្មេងទំនើងបង្កការអុកឡុករំខានការ កំសាន្តសប្បាយធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈប្រជាពលរដ្ឋដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព ។ ត្រូវសហការជាមួយអាជ្ញាធរដែនដីផ្សព្វផ្សាយរំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ជាពិសេស ទៀនជួបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងផ្ទុះព្រមទាំងហាមឃាត មិនឲ្យផុតជាវ កាំជ្រួច ឬឧបករណ៍សម្លេងផ្ទុះផ្សេងៗ។

ជាមួយគ្នានោះដើម្បីអោយមានសុវត្ថិភាព លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញល្បាត អន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុបាន ទាន់ពេលវេលា ។ បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩គ្រប់ថ្នាក់ ដោយត្រៀមទាំងកម្លាំង មធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ក្នុងការប ទប់ស្កាត់ការឆ្លងរាតត្បាត ជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។ ត្រូវពង្រឹងបន្ថែមនូវយន្តការប្រចាំបញ្ជាគ្រប់ថ្នាក់ និងយន្តការទំនាក់ទំនងផ្តល់ព័ត៌មានឲ្យបានឆាបហ័ស ដើម្បីដោះស្រាយសភាពការណ៍ ឲ្យមានប្រសិទ្ធិភាព។

ចុងក្រោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ ត្រូវធ្វើការបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្ដាប់ធ្លាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ទាំងដែនជំនាញ ធ្វើរបាយការណ៍មកអធិការការដ្ឋាននគរបាលស្រុក នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០២២ ជាកំណត់។