រថយន្ត២គ្រឿងប្រលះគ្នាយ៉ាងពេញទំហឹង តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ

ខេត្តឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវលេខ២៥២៦ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ កាលពីវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា បង្កឡើងដោយរថយន្តម៉ាក HYUNDAIព៌ណស ពាក់ស្លាកលេខ.ឧ មានជ័យ3A-0130 បើកបរទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ កុក ពុន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រួមដំណើរមានចំនួន ២ នាក់
១-ឈ្មោះ អ៊ិន ឌីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ
២-ឈ្មោះ ទីល សីហា ភេទ ប្រុស អាយុ ២៥ ឆ្នាំ អ្នកទាំងបីនាក់រស់នៅ ភូមិ លំទង ឃុំ លំទង ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ លុះដល់ចំនុចកើតហេតុរថយន្តម៉ាក Hyundai បានវ៉ាហើយទៅបុកជាមួយ រថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-9057 បើកបរដោយឈ្មោះ ផេង ភួត ឋានន្តរស័ក្តិ វរសេនីយ៍ត្រី មុខងារ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងតាវ រួមដំណើរដោយឈ្មោះ កុល ពឿន មុខងារ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងតាវ ក្នុងទិសដៅស្របទិសគ្នា។ ក្នុងហេតុការណ៍នេះមិនមានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
-ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយម្ចាស់រថយន្តម៉ាកHYUNDAI ធានាជួសជុលជូនម្ចាស់ រថយន្តម៉ាកកាម៉ារី វិញ៕ដោយ:ចាន់ ធី