ថៃបញ្ជូនពលករខ្មែរត្រឡប់ម កវិញតាមស្រុកកំរៀង ជាង២០០នាក់

0

អត្ថបទនិងរូបភាព : ព្រាប.ស
ខេត្តបាត់ដំបង: កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានសហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យដែលឈជើងតាមខ្សែបន្ទាត់ព្រំដែន បានទទួលពលករខ្មែរប្រុសស្រីជាង២០០នាក់ ដែលភាគីថៃបញ្ជូនមកអោយអាជ្ញ្ញាធរកម្ពុជា ដើម្បីរៀបចំអោយត្រឡប់ទៅស្រុកកំណើតវិញ ។
ការបញ្ជូនមកវិញនេះបានធ្វើឡើងតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។
លោកវរសេនីយ៍ឯកម៉ង់ ស៊ី មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការ ការពារទប់ស្កាត់បទល្មើសឆ្លងដែនពិសេស ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ជាក់ស្តែងនៅព្រឹកថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២២នេះ លោកបានចាត់អោយកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីសរុប ២៣៣នាក់ ដែលភាគីខាងថៃបញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបន្តថា ពលករខ្មែរដែលសមត្ថកិច្ចខាងប្រទេសថៃបញ្ជូនមកអោយអាជ្ញាធរកម្ពុជាវិញនាពេលនេះសរុបទាំងអស់ ២៣៣នាក់ ក្នុងនោះស្រីចំនួន ៨២នាក់និងក្មេងចំនួន ៣៣នាក់ផងដែរ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័សស្វែងរកមេរោគ ដែលជាលទ្ធផល វិជ្ជមានកូវីដ១៩ ចំនួន០១នាក់ជាស្ត្រី និងពលករចំនួន ៤៦នាក់ស្រី១៦នាក់និងក្មេង០៣នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ក្នុងស្រុកសំពៅលូន ដោយឡែកពលករខ្មែរដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៨៦នាក់ ស្រី ៦៥នាក់និងក្មេង ៣០នាក់ត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញផងដែរ ៕