សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូចំនួន២៣គ្រឿងដល់សិស្ស ប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ និទ្ទេស A២៣នាក់

0

អត្ថបទនិងរូបភាព សុខ គឹមសៀន
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ម៉ូតូចំនួន 23គ្រឿងដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទ្ទេស A ២៣នាក់ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង បានថ្លែងនូវការកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្ស និងសិស្សដែលបានខិតខំយកចិត្តទុកដាក់អប់រំរៀនសូត្រទទួលបានសញ្ញាប័ត្រនិទ្ទេស A ដែលនឹងបានទទួលបានម៉ូតូម្នាក់១គ្រឿងនៅពេលនេះ ។
ក្នុងពិធីនោះមានការអញ្ជើញចូលរួម ពី ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការសិស្សានុសិស្សសរុបជាង ៤៥០នាក់។
សម្ដេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរម រាជវាំង បានផ្ដាំផ្ញើ ដល់សិស្សជាប់និទ្ទេសA ដែលទទួលបាន ម៉ូតូ នាពេលនេះ ត្រូវបើកបរដោយការមានប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរ ពាក់មួកសុវត្ថិភាព មិនត្រូវប្រើ ប្រាស់គ្រឿងស្រវឹង ក្នុងពេលបើកបរ ជា ពិសេសសូមចាកឆ្ងាយពីគ្រឿងញៀន ។ ជាមួយគ្នានេះនៅពេលទទួល បានសញ្ញាប័ត្រទុតិយភូមិ នេះទៅ សូមខិតខំរៀនសូត្រ រកជំនាញចំណេះដឹងដើម្បី អនាគតភ្លឺស្វាងរបស់ក្មួយៗ ។
បើយោងតាមរបាយការណ៍ដែលអានដោយលោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម័យប្រឡង សញ្ញាប័ត្រទុតិយភូមិ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ទូទាំងខេត្តកំពង់ឆ្នាំង បានចែកចេញជា ៨ មណ្ឌល ស្មើនឹង១៦៣បន្ទប់ មានបេក្ខជនប្រឡងចំនួន ៤០៦១ នាក់ស្រី ២០៦៣ នាក់ បេក្ខជនប្រលងជាប់ មានចំនួន ២១៤៦នាក់ស្រី ១៣១៣នាក់ ក្នុងនោះជាប់និទ្ទេស A មានចំនួន ២៣នាក់ស្រី ១១នាក់.និទ្ទេស b មានចំនួន ១១៩ នាក់ស្រី ៧២ នាក់.និទ្ទេស c មានចំនួន ២៦៥នាក់ស្រី ១៧១នាក់.និទ្ទេសd ៦៦១ អ្នកស្រី ៤២០ នាក់.និងនិទ្ទេស e មានចំនួន ១០៧៩នាក់ស្រី ៦៣៩នាក់៕