ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន.វៀតណាម មួយថ្ងៃដំបូងភ្ញៀវទេសចរណ៏មកលេងកម្សាន្តខេត្តព្រះសីហនុ មានចំនួន៤១.១៦៦នាក់

0

ខេត្តព្រះសីហនុ៖ថ្ងៃដំបូងគឺថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២២នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន.វៀតណាម គេសង្កេត ឃើញមានប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តខេត្តព្រះសីហនុយ៉ាងច្រើនកុះករដោយអ្នកខ្លះមកកំសាន្តលក្ខណៈក្រុមគ្រួសារនិងអ្នកខ្លះជាក្រុមមិត្តភ័ក្រយ៉ាងសប្បាយរីករាយនៅតាមឆ្នេរសមុទ្រ។

លោក តាំង សុចិត្ត គ្រឹស្នា ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះសីហនុបានឱ្យដឹងថាភ្ញៀវមកសម្រាកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ធៀបនឹង ឆ្នាំ២០២១ មានការកើនឡើង គឺមានភ្ញៀវទេសចរប្រមាណ ៤១.១៦៦នាក់ កើនឡើង១៥,៤៥%-ក្នុងនោះភ្ញៀវ ជាតិប្រមាណ ៣៦.២៤៥នាក់ កើនឡើង៧,៧៨%-ភ្ញៀវបរទេសផ្ទៃក្នុង ៤.៩២១នាក់ កើនឡើង១០៨,៣៤%ដោយពុំមានជើងហោះហើរចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទេ។

ដោយឡែកភ្ញៀវទេសចរណ៏ទៅលេងតាមបណ្តាកោះនានាសរុបប្រមាណ១.៣៩៤នាក់ថយចុះ៥៣,៧៦% ក្នុងនោះភ្ញៀវ ជាតិប្រមាណ ១.១៨០នាក់ ថយចុះ៥០,៣៥% -ភ្ញៀវបរទេសប្រមាណ២១៤នាក់ ថយចុះ ៦៦, ៤៥% .ភ្ញៀវតាម បណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប-ភ្ញៀវសរុប ៣៩.៧៧២នាក់ កើនឡើង៤៧,២៣%-ក្នុងនោះភ្ញៀវជាតិ ៣៥.០៦៥នាក់ កើនឡើង៣៨,០៤%ភ្ញៀវបរទេស៤.៧០៧នាក់កើនឡើង ១៩២,៣៦%៕

(ដោយនាគសមុទ្រ)