ឧត្តមសេនីយ៍ទោសោមស៊ុនបំពាក់សម្លៀកបំពាក់ជូនប្រជាការពារនិងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព

0

អត្ថបទនិងរូបភាពដោយ ប៊ុន រដ្ឋ

កំពង់ធ៖ធំសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានសមាគម

អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញបំពាក់សម្លៀកបំពាក់ជូនប្រជាការពារ ២២រូប និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជាអំណោយឯកឧត្ដមបណ្ឌិតហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នីជូនពិការ និង គ្រួសារអតីតយុទ្ធជនពលី៦ គ្រួសារ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 02 ខែកុម្ភៈឆ្នាំ 2022 ។
លោក គិត កុយ សមាជិកក្រុមប្រឹក្សាឃុំសំបូរ បញ្ជាក់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព នៅក្នុងមូលដ្ឋាន និងថ្លែងអំណរគុណចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីដែលបានអញ្ជើញ មកបំពាក់សំលៀកបំពាក់ជូនប្រជាការពារនិងផ្ដល់អំណោយជូនក្រុមគ្រួសារអតីតជនដែលមានជីវភាពលំបាកខ្វះខាតនៅថ្ងៃនេះ។
និងបានអំណរគុណលោកវរសេនីយ៍ត្រីអ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានជួយឧបត្ថម្ភសំលៀកបំពាក់ចំនួន ២២សម្រាប់ផ្ដល់ជូនប្រជាការពារ និងផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ព្រមទាំងបានណែនាំអំពីសិទ្ធិតួនាទី និងភារកិច្ចរបស់កម្លាំងប្រជាការពារ ក្នុងការចូលរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានអគុណអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីដែលបានលះបង់កំលាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីរួមចំណែកជាមួយសម្ដេចតេជោហ៊ុនសែនក្នុងារអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ និងបានជួយឧបត្ថម្ភ អតីតយុទ្ធជនពលីចំនួនចំនួន 6 គ្រួសារ ក្នុងមួយគ្រួសារអង្ករ២៥ គីឡូក្រាម មីជាតិមួយកេះ ទឹកត្រីមួយយួរ និងត្រីខកំប៉ុង ជាអំណោយឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និង លោកជំទាវពេជចន្ទមុន្នី។

អាជ្ញាធរនិងប្រជាការពាររួមទាំងក្រុមគ្រួសារអតីតយុទ្ធជន បានអំណរគុណឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវពេជ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សាភ្ជាប់ពីសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ៕