4កូរ៉េខាងត្បូង និង​អាម៉េរិក ចាប់ផ្ដើម​លេងល្បែង សង្គ្រាម​ប្រចាំឆ្នាំ

0

​កូរ៉េខាងត្បូង​៖ ការរួមបញ្ចូល​គ្នា រវាង​កង​យោធា កូរ៉េខាងត្បូង និង​អាម៉េរិក នៅ​ថ្ងៃ​ចន្ទ​នេះ​បាន ចាប់ផ្ដើម សមយុទ្ធ​យោធា​ប្រចាំឆ្នាំ របស់​ពួកគេ​ហើយ ។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ បានចេញ​ផ្សាយ​ដោយយោង តាម​ក្រសួងការពារជាតិ កូរ៉េខាងត្បូង​ឲ្យ​ដឹងថា សមយុទ្ធ យោធា នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​២៤ កុម្ភៈ នេះ​រហូត ដល់​ថ្ងៃទី ០៦ មិនា ហើយ​ទី​ប្រតិបត្តិការ នៅឯ​លាន​សមយុទ្ធ នឹង​បន្ត​ដល់​ថ្ងៃទី​១៨ មេសា ឆ្នាំ​២០១៤​ខាងមុខ​។​

​ទាហាន​អាម៉េរិក​ប្រហែលជា ៥.២០០​នាក់​រួមបញ្ចូល​ទាំង ១.១០០ នាក់​ដែល​មកពី​ឧបទ្វីប​កូរ៉េ នឹងចូលរួម ជា​អ្នកគ្រប់គ្រង និង​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ ចំណែកឯ​កង យោធា​អាម៉េរិក ៧.៥០០ នាក់​រួមទាំង ៥.១០០ នាក់​មកពី​ប្រទេស​ផ្សេងទៀត​នឹងចូលរួម​នៅក្នុង​ទីលាន​សមយុទ្ធ​។ ចំនួន​ទាហាន​ចូល​គ្រប់គ្រង ប្រព័ន្ធ​កុំព្យូទ័រ​មានការ​កើនឡើង​ចំនួន​៣.៥០០​នាក់ បើ​ធៀប​នឹង ឆ្នាំមុន ប៉ុន្តែ​តួលេខ​អ្នក ចូលរួម​សមយុទ្ធ​មានការ​ថយចុះ ១០.០០០​នាក់ នៅក្នុង​ឆ្នាំ​២០១៣​។ ចំនួន​តួលេខ​សរុប​ត្រូវបាន​បញ្ជូនទៅ អាម៉េរិក ដែលជា​ការចំណាយ​ទៅលើ​ការធ្វើ សមយុទ្ធ យោធា និង​ការចំណាយ​ទៅលើ​ការគ្រប់គ្រង ប្រព័ន្ធ​កុំព្យូទ័រ​។​ ​

អ្នកនាំពាក្យ​ក្រសួង ការពារជាតិ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កង​យោធា​កូរ៉េខាងត្បូង​១០.០០០ នាក់​នឹង ចូលរួម​នៅ ក្នុងនោះដែរ និង​ទាហាន ២០០.០០០​នាក់ នឹងចូលរួម​នៅក្នុង​ការធ្វើ សមយុទ្ធ ដែល​បានដាក់ ចេញ​លើដី អាកាស សមុទ្រ បេសកកម្ម និង​ប្រតិបត្តិការ​ពិសេស ហើយ “​កូរ៉េខាងត្បូង និង​អាម៉េរិក គ្រោង​នឹង​ប្រតិបត្តិការ សមយុទ្ធ​នៅថ្ងៃនេះ​ដោយ​មិន មានការ​ផ្លាស់ប្ដូរ​ទេ​៕ ​-------------