អាណោចអាធ័មណាស់កុមារប្រុស ស្រី៣នាក់នាំគ្នាចុះលេងទឹក ស្រះបណ្តាលឲ្យលង់ស្លាប់

0

អត្ថបទនិងរូបភាពដោយសុខ គឹមសៀន
កំពង់ឆ្នាំង: កុមារប្រុសស្រី៣នាក់បាននាំគ្នាចុះលេងទឹកស្រះឆ្ងាយពីផ្ទះបណ្តាលឲ្យលង់ស្លាប់ខណ:ដែលឪពុកម្តាយមានការធ្វេសប្រហេស ហេតុការនេះបានកើតឡើង ស្ថិតនៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ខាងលើមានឈ្មោះ១ ឈ្មោះ ភាន ធារ៉ា អាយុ ៤ ឆ្នាំមានឪពុកឈ្មោះ ជឹម សុភាន ម្ដាយឈ្មោះ ផន ស្រីមុំ ពេលកើតហេតុឪពុកនៅផ្ទះ ម្ដាយទៅធ្វើការរោងចក្រ ។
២ ឈ្មោះ ស៊ីម ម៉េងលី ភេទប្រុសអាយុ ៤ឆ្នាំមានឪពុកឈ្មោះ សេង រ៉ា ម្ដាយឈ្មោះ ផន ស្រីថុំ ពេលកើតហេតុឪពុកនៅផ្ទះម្ដាយទៅបង្រៀនសិស្ស ។
៣ ឈ្មោះ ឈាន សុមុនី ភេទស្រីអាយុ ៤ ឆ្នាំមានឪពុកឈ្មោះអ៊ុច គឹមឈៀន ម្ដាយឈ្មោះ ផន ស្រីនាង ពេលកើតហេតុឪពុកទៅបង្រៀនសិស្សម្ដាយនៅផ្ទះលក់អីវ៉ាន់ចាប់ហួយ ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា ខណ:ដែលឪពុកម្ដាយនៅផ្ទះមិនបានចាប់អារម្មណ៍និងកូនរបស់ពួកគាត់ដោយស្មានថាដើរលេងនៅជិតផ្ទះនោះទេហើយពួកគេទាំង៣នាក់នៅផ្ទះជិតៗគ្នា ។
ដោយបាត់យូរពួកគាត់មានការសង្ស័យក៏នាំគ្នាដើររកនៅជិតផ្ទះមិនឃើញហើយមានការសង្ស័យពួកគេបាននាំគ្នាចុះមុជរាវក្នុងស្រះទឹកទើបឃើញកុមារទាំង៣លង់ទឹកបាតស្រះ ទើបនាំគ្នាស្រង់មកលើគោកហើយខ្លះបានដឹកយកទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកឧត្តុងនិងខ្លះទៀតយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃមស្វាយជុកតែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា កុមាទាំង៣នាក់នេះមិនអាចជួយសង្គ្រោះបានទេខណៈដែលពួកគេបានស្លាប់បាត់ហើយមុនមកដល់មន្ទូីពេទ្យ ។
អាជ្ញាបានបញ្ជាក់ថា ករណីខាងលើនេះបណ្តាលមកពីឪពុកនិងម្តាយកុមាររងគ្រោះខាងលើនេះមានការធ្វេសប្រហែសទើបបណ្តាលឲ្យកូនៗដើរលេងឆ្ងាយពីផ្ទះទើបកើតមានរឿងបែបនេះឡើង ។
បច្ចុប្បន្ន សាកសព្វកុមាររងគ្រោះទាំង៣នាក់ខាងលើសមត្តកិច្ចប្រគល់ជូនទៅឪពុកម្ដាយដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីរៀងៗខ្លួនផងដែរ ៕