លោកតា អាយុ ៧៨  ស្នើសុំអន្តរាគមន៍ពីឯឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៏សូមឲ្យជួយពន្លើននិតីវិធី រឿងទំនាស់ដីធ្លីទំហ៊ំ ៥.២ហិកតានៅតំបន់ឃុំកែវផុសជាមួយលោក អៀង ធារ៉ា

0

ខេត្តព្រះសីហនុ ៖រឿងរ៉ាវលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុបរំលោភបំពានយកដីយាយតានៅតំបន់ ពយ យាយអ៊ី ក្នុងភូមិ កែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទំហំ ៥.២ហិកតា បានអូសបន្លាយអស់រយៈ ពេល ជាង១០ឆ្នាំមកហើយ បណ្តឹងគ្រប់យ៉ាងរបស់លោកយាយលោកតា ត្រូវគេបំបិទចោលមិនចាត់ការ ដោយសង្ស័យ ថានេះអំពើឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរបស់មន្រ្តីអ្នកអនុវត្តន៍ច្បាប់។ហើយអ្វីដែលលោកតាឈឺចាប់បំផុតនោះគឺលោក យាយ ឈ្មោះលាង ឃី ដែលជាប្រពន្ធរបស់គាត់នោះបានធ្លាក់ខ្លូនឈឺស្លាប់បាត់បង់ជីវិតដោយសារតែទ្រាំមិនបាននិងភាពអយុត្តិធម៏ក្នុងរឿងទំនាស់ដីធ្លីនេះផងដែរ។

លោកតាឈ្មោះ នាង ឃិន អាយុ ៧៨ ឆ្នាំនិងលោកយាយឈ្មោះ លាង ឃី អាយុ ៦៨ ឆ្នាំ(ស្លាប់) មានទី លំនៅ ភូមិ កែវផុស ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។លោក តា បាននិយាយរៀបរាប់ពីប្រវត្តិកាន់ កាប់ដីខាងលើដោយបញ្ជាក់ថារួបគាត់ទាំងពីនាក់បានមករស់នៅកាន់កាប់ដីធ្លីនៅចំណុចពយយាយម៉ីនេះតាំងពីមុនឆ្នាំ១៩៨៩មុនកម្លាំងខ្មែរក្រហមសមហរណកម្ម ជាមួយរដ្ឋាភិបាលទៅទៀត គឺរស់នៅជាមួយនឹងយោធាស្រុក ស្ទឹងហាវ ហើយរូប គាត់ទាំងពីនាក់ត្រូវបានបញ្ជាការយោធាស្រុកប្រគល់ភារៈកិច្ចពីរ ១- គឺដាំបន្លែ និង រកត្រីសាច់ ទ្រទ្រង់ កងទ័ព ដែល ឈរជើងនៅទីនោះ ។២- ពិនិត្យ និង ឃ្លាំមើលរាយការណ៍ពីសកម្មភាពរបស់ខ្មាំងដោយ អនុវត្តតាមគោលការណ៍យុទ្ធសាស្ត្រ ៣ មិន ១ រាយការណ៍។នៅក្នុងឆ្នាំ ១៩៨៩ រូបគាត់ទាំងពីបានធ្វើពាក្យស្នើសុំ ដីនោះ ទៅលោកមេបញ្ជាការស្រុកស្ទឹងហាវ “ទឹម យុន” តាមរយៈលោកមេឃុំជ្រោយស្វាយឈ្មោះ លោក ណូច បាន នៅក្នុងឆ្នាំ ១៩៨៩ ដោយហេតុថា កន្លងមកខ្ញុំធ្លាប់មានគុណបំណាច់ចំពោះកងទ័ពនៅទីនោះ លោកមេបញ្ជា ការ និង លោកមេឃុំក៏បានអនុញ្ញាតិឱ្យតាមការស្នើសុំ ។ ដីចំណុចនិងកាលនាសម័យនោះ អាជ្ញាធរមិនអាចគ្រប់ គ្រងបានទេ ព្រោះជាសមរភូមិប្រឈមរវាងកងទ័ពរដ្ឋាភិបាលជាមួយកម្លាំងខ្មែរក្រហម។ស្រាប់តែនៅឆ្នាំ ២០០៨  ឈ្មោះ អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀងគ្រុប បានមកអះអាងថា ដីដែលខ្ញុមកំពុងរស់នៅទំហំ ជាង៥ហិកតា ខាងលើនោះ ជាដីរបស់គេទៅវិញ ។ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០០៩ ឈ្មោះ អៀង សុធារ៉ា បានឆ្លៀងឱកាសប្រើ ឧបាយកលបំភាន់ភ្នែក លោក អភិបាលខេត្តពញរះសីហនុដោយបាន ស្នើសុំកម្លាំងកងពលតូចលេខ ៣១ ចំនួន ១០ នាក់ ដោយប្រើរូបភាពសុំកម្លាំងទាំងនោះមកការពារសំភារៈគ្រឿងចក្ររបស់ក្រុមហ៊ុន និង ការពារសន្តិសុខ សុវត្ថិភាពបុគ្គលិកជំនាញរបស់ក្រុមហ៊ុន យោងតាមសំណើរនៃការរៀបចំអំពើទុច្ចរិតរបស់បុគ្គលឈ្មោះ អៀង សុធារ៉ា នេះ លោកស្បោងសារ៉ាត់ អភិបាលខេត្តបានឯកភាពតាមលិខិតលេខ ១៨២/០៩ ស.ណ ចុះថ្ងៃទី ១៨-១២-១០០៩ តាមរយៈឥទ្ធិពលនៃលិខិតនេះ បុគ្គលឈ្មោះ អៀង សុធារ៉ា បានប្រើប្រាស់កម្លាំងប្រដាប់អាវុធចំនួន ១០ នាក់ ដែលខ្លួនបានស្នើសុំខាងលើ មកដុតបំផ្លាញលំនៅដ្ឋានរបស់ របស់ពូកគាត់ខូចខាតទាំងស្រុងយ៉ាង សាហាវព្រៃផ្សៃជាទីបំផុត។នៅថ្ងៃទី១០-០១-២០១០ឈ្មោះ អៀង សុធារ៉ា បានប្រើប្រាស់កម្លាំងកម្មករប្រើហិង្សា បំផ្លិចបំផ្លាញផលដំណាំ រំលោភដណ្តើមកាន់កាប់ដី របសគាត់ទាំងបំពាន និង ព្រៃផ្សៃជាទីបំផុត ដោយគ្មានខ្លាច ក្រែងអាជ្ញាធរសមត្ថកិច្ចនិងច្បាប់ជាតិទាល់តែសោះ។ក្រោយមករូបគាត់បានដាក់ពាក្យបណ្តឹងពីសកម្មភាពឈ្មោះ អៀង សុធារ៉ា ខាងលើទៅសាលាដំបូងខេត្តព្រះសីហនុ តែត្រូវបានសាលាដំបូងខេត្តសម្រេច តម្កល់រឿង នេះទុកឥតចាត់ការ តាមដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ ២៩៤៨ អក ចុះថ្ងៃទី ៣០-០៩-២០១០ ដោយយល់ឃើញថា ដីទំនាស់នេះឈ្មោះ អៀង សុធារ៉ា មានប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ ប័ណ្ណ ចំណែកខ្ញុំបាទ-នាងខ្ញុំ ពុំទាន់មានប័ណ្ណសម្គាល់កម្មសិទ្ធិនៅឡើយ ។ ចំពោះប័ណ្ណសំគាល់សិទ្ធិចំនួន ១០ ប័ណ្ណរបស់ឈ្មោះ អៀង សុធារ៉ា នោះគឺដាច់ដោយឡែកគ្មានជាប់ពាក់ព័ន្ធនឹងដីរបស់ពូកគាត់ទំហ៊ំជាង៥ ហិកតានោះទេ ប៉ុន្តែរតែដោយ សារគេយល់ថាដីពួកគាត់មានព្រំជាប់នឹងដីរបស់គេហើយពុំទាន់មានប័ណ្ណសំគាល់កម្មសិទ្ធិរូមផ្សំពូកគាត់ជាអ្នក ក្រីក្រទន់ខ្សោយស្រាប់ផងនោះ ពួកគេក៏បានឆ្លៀងឱកាសប្រើអំពើទុច្ចរិត រំលោភវាទទីយកដីរបស់គាត់ធ្វើជាកម្ម សិទ្ធិរបស់ផ្ទាល់ខ្លួនគេតែម្តង ។ហើយបើពិនិត្យលើកិរិយាកាន់កាប់របស់ឈ្មោះ អៀង សុធារ៉ា ថាតើគាត់ទិញ ដីនោះពីអ្នកណា មានលិខិតលក់ទិញដែរ ឬ អត់  ចំពោះប័ណ្ណសំគាល់កម្មសិទ្ធិចំនួន ១០ ប័ណ្ណ របស់ឈ្មោះ អៀង សុធារ៉ា ចេញដោយមន្ត្រីសុរិយោដីដែលធ្វើតាំងពីឆ្នាំ ១៩៩៥ ត្រឹមត្រូវតាមនីតិវិធីសុរិយោដីដែរ ឬ អត់  តើមន្ត្រីសុរិយាដីអាចចុះទៅវាស់វែងកើតទេ  កំណត់ព្រំដីបានទេ  អ្នកណាជាប់ព្រំអ្នកណា  បើសម័យនោះដីនៅ ចំណុចនោះគ្មានមនុស្សទៅរស់នៅផងនោះ គឺមានតែកម្លាំងអតីតខ្មែរក្រហមដែលមិនទាន់ធ្វើសមហរណកម្ម និង កម្លាំងយោធាស្រុកស្ទឹងហាវប៉ុណ្ណោះ ដែលឈរជើងប្រចាំការប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃ ។

ជាមួយគ្នានេះលោក ស៊ិន សឿន អតីតៈមន្រ្តីភូមិបាលស្រុកស្ទឹងហាវក៏ធ្លាប់បានបញ្ជាក់ផងដែរថា រវាងដី លោក អៀង សុធារា នឹងដីលោក យាយ លោកតា បើតាមការពិនិត្យចុះវាស់វែងជាក់ស្តែង មិនមាន ការពាក់ ពន្ធ័គ្នាទេ គឺដីលោក អៀងសុធារា នៅផ្នែកខាងលើ ជាប់ព្រំប្រទល់ដី លោកយាយ លោកតា ហើយដីលោក យាយ លោកតា នៅជាប់ នឹងឆ្នេរសមុទ្រ ។ចំណែកលោក តាត ចំរើន អតីតៈមន្រ្តីភូមិបាលស្រុកស្រែអំបិល ខេត្ត កោះកុង ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាប់ផងដែរថា រូបលោកមិនបានុះហត្ថលេខា លើបណ្ណ័កម្មសិទ្ធិទាំង១០របស់ លោកអៀង សុធា រ៉ា (ចំពោះហត្ថលេខារបស់គាត់ដែលមានក្នុងបណ្ណ័កម្មសិទ្ធិទាំង១០ខាងលើប្រាកដជាហត្ថ លេខាគេស្គែនដាក់ដើម្បីក្លែងបន្លំហើយ)។ហើយបើនិយាពីគំនូសទីតាំងដីក្នុងកំណត់ហេតុវាស់វែងគឺដីទាំង១០បណ្ណ័នោះស្ថិតនៅម្តុំលូកម្ពុជាឃុំស្ទឹងឆាយស្រុកកំពង់សីលាមិនមែនដីនៅនៅតំបន់ម៉ាត់សមុទ្រទេ។ដូចនេះដើម្បីជាសវាង មានភាពអយិត្តិធម៏សំរាប់ លោក តា នាង ឃិន ជាការសំណូមពរសូមមេត្តាបង្កើតគណកម្មការចុះ ទៅ ពិនិត្យ វាស់ វែង ទីតាំងដីទំនាស់ ទំហ៊ំ៥,២ ហិកតានឹងពិនិត្យវាស់វែងទីតាំងដីទាំង១០បណ្ណ័របស់លោក អៀង ធារ៉ា តើនៅកន្លែងណា មានទំហំជាក់ស្តែងប៉ុន្មាននឹងផ្ទៀងផ្ទាត់ អំពីកាកសាងបណ្ណទាំង១០នេះ តើត្រឹមត្រូវ តាមនិតិវិធី ដែរឬទេ នោះយើងនិងដឹងការពិតហើយ។

ជំវិញអំពើរំលោភសិទ្ឋិខាងលើនេះលោកតា នាង ឃិន  ដែលជាជនចាស់ជរា សូមសំណូមពរ ទៅដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៏មេត្តាជួយអន្តរាគមន៍ទៅសាលាខេត្តព្រះសីហនុនិងស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សូមឱ្យពន្លឿននិតីវិធីបញ្ចប់រឿងក្តីនេះដោយភាពយុត្តិធម៏ផង ពិព្រោះរឿងទំនាស់ដីនេះ បានអូសបន្លាយអស់រយៈពេលជា១០ឆ្នាំមកហើយនិងបានបន្សល់នៅភាពឈឺចាប់គ្រប់បែបយ៉ាងសំរាប់រូបគាត់។ ដោយលោក តា សង្ឃឹមថាឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៏ និងផ្តល់ភាពយុត្តិធម៏ដល់រូបគាត់ពិសេស ឲ្យវិញ្ញាណក្ខន្ធប្រពន្ធរបស់គាត់ដែលបានស្លាប់ទៅហើយនោះទទូលបានភាពស្ងប់ស្ងាត់ក្នុងឋានសុខគតីភព ផង៕(ដោយ នាគសមុទ្រ)