ក្រុមការងារចុះជួយឃុំទំនប់ដាច់ យកសំភារៈថវិកាជូនគ្រួសារ ភ្លើងឆេះផ្ទះ និងគ្រួសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តឧត្តរមានជ័យ: នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ  បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ សំភារៈនិងថវិកា មួយចំនួនផ្តល់ជូនគ្រួសារ លោកស្រី ស្រល់ សុខនី អាយុ ៤៥ឆ្នាំ រស់ភូមិជ័យនិវត្តន៍ ឃុំ ទំនប់ដាច់ ជាស្រ្តីមេម៉ាយ ដែលកំពុងរងគ្រោះដោយសារភ្លើងឆេះផ្ទះ  និងលោកស្រី ឌឹប វឿន អាយុ ៥២ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំ ទំនប់ដាច់ គ្រួសារគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងឪកាស អញ្ជើញចុះសាកសួរសុខទុកនោះក្រុមការងារបានសម្តែងមនោសញ្ចេតនាការសោកស្តាយជាមួយ លោកស្រី នឹងគ្រួសារចំពោះការបាត់បង់ខូចខាតផ្ទះសម្រែង និងទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះផ្ទះទាំងស្រុង។ និងលោកស្រី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ថ្ងៃនេះក្រុមការងារទាំងអស់ក្រោយទទួលបានព័ត៌មានបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈនិងថវិកា រួមមាន អង្ករ ៥០គីឡូរគ្រាម  ម៊ីចំនួន ២កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ២យួរ និងថវិកាក្នុងមួយគ្រួសារ៥០០០០០រៀល  ជាការរួមចំណែកដោះទុក្ខលំបាកចំពោះមុខ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយខ្វះអាហារទទួលទាននោះឡើយ។

ដោយមើលឃេីញពីទុកលំបាកនេះ ក្រុមការងារបានជួយឧបត្ថម្ភថវិកា ដើម្បីជួយទិញ សង្ក័សី  ជាមួយក្រុមការងារចុះជួយ ឃុំអាជ្ញាធរស្រុក ដើម្បីអោយកងកម្លាំង ក្រុមការងារ ស្រុក ឃុំ យុវជន នឹងជួយចាត់ចែងរៀបចំផ្ទះ ជូនលោកស្រីឡើងវិញ ឆាប់ៗខាងមុខនេះ ផងដែរ៕ដោយ:ចាន់ ធី