គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខេត្ត សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលកនៃមន្ទីរសិកម្មខេត្តកំពង់ឆ្នាំងខេត្តបានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រីក្ដៅនិងត្រជាក់ដែលធ្វើអោយបំផ្លាញមច្ឆាជាតិ

ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញក្នុងស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២២កន្លងទៅ កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលនៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំងបានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងបានជំរុញឱ្យប្រជាពលរដ្ឋដែលមានក្បាលអាំងស៊ីវិច
ទ័រឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខេត្ត ។

គិតត្រឹមពីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២ នេះមានប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់
និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០ គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ និងប្រភេទឆក់ត្រជាក់ចំនួន ០៧ គ្រឿងផងដែរ។

បច្ចុប្បន្នកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខេត្តបានកំពុងបន្តការកំណត់មុខសញ្ញាដើម្បីធ្វើការផ្សព្វ
ផ្សាយនិងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់អោយខានតែបាននូវការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ក្នុងតំបន់ទន្លេសាប ស្រុកកំពង់លែង ក៍ដូចជាក្នុងខេត្តកំពង់ឆ្នាំងយើង ៕ សុខ គឹមសៀន