រថយន្តបុកស្លាប់២នាក់របួសធ្ងន់៣នាក់នៅស្រុកជីក្រែង

0

សៀមរាប: សមត្ថកិច្ចស្រុកជីក្រែងករណីបានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេ៦ ក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ ០៦ រវាងរថយន្ត និងម៉ូតូឈប់ក្បែរជាយផ្លូវឱ្យដឹងនៅ វេលាម៉ោង ១៥និង ៤០ នាទី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងករណីនេះ រថយន្តម៉ាក NISSAN NAVARA ផលិតឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 ប្រភេទដឹកទំនិញធុនតូច បើកបរទិសដៅពីកើត ទៅទិសខាងលិច អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្ស ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់សន្លប់ទាំងពីរសង្រ្គោះបន្ទាន់។ បានបើកបុកម៉ូតូម៉ាក HONDA C125 ផលិតឆ្នាំ2016 ពាក់ស្លាកលេខសៀមរាប1U – 2548 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំ ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្ស០១នាក់ ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្ស អង្គុយលើម៉ូតូ។ ហើយក៏បានហួសទៅបុកត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើតដូចគ្នា ។
សមត្ថកិច្ចថា ករណីនេះ បណ្តាលអោយស្លាប់០២នាក់ ១, ឈ្មោះឃិន មុំ ភេទស្រី អ្នកបើក បរម៉ូតូhonda c125 (មិនពាក់មួកសុវត្តិភាព) ២, ឈ្មោះ លី ណាត ភេទស្រីអ្នករួមដំណើរម៉ូតូhonda c125(មិនពាក់មួកសុវត្តិភាព)របួសធ្ងន់ ០៣ នាក់ ១,ឈ្មោះវឿន សុផាន់ណា ភេទ ប្រុស អ្នកបើកបរម៉ូតូsmash (មិនពាក់មួកសុវត្ថិភាព) ២,អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ៣, អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ។ ខូចខាតម៉ូតូ ០២គ្រឿង ១, រថយន្តធ្ងន់01គ្រឿង ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះអ្នកបើកបររថយន្តមិនប្រកាន់ស្តាំនិងម៉ូតូ០២គ្រឿងឈប់ក្បែរជាយផ្លូវ៕