បើករថយន្តមិនប្រយ័ត្នបង្កអោយមនុស្ស២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ

0

អត្ថបទនិងរូបភាព ព្រាប ស
ខេត្តបាត់ដំបង: យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ដែរ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ខណ:ពេលដែលកំពុងបើកបរម៉ូតូ ស្រាប់តែមានរថយន្តអើតក្បាលចេញមកពីផ្ទះ បណ្តាលអោយបុកពេញទំហឹងតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ៥៧B ស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងរថយន្តនិងម៉ូតូ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង បានចេញពីក្នុងផ្ទះទ្បេីងទៅលើផ្លូវធំ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូដែលកំពុងធ្វើដំណើរតាមផ្លូវ បុកចំពីចំហៀងពេញទំហឹងតែម្ដង បណ្តាលអោយភាគីម៉ូតូដែលជិះគ្នា២នាក់ រងរបួសធ្ងន់។       បច្ចប្បន្នជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនហើយ ដើម្បីអោយក្រុមគ្រូពេទ្យធ្វើការសង្គ្រោះ ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញ នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ជាបណ្តោះអាសន្ន ៕