សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ និងពិនិត្យទីតាំងជាក់ ស្ដែងដើម្បីសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ តេជោសែនអន្លង់វែង

0

ខេត្តឧត្តរមានជ័យ: នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិធីចុះត្រួតពិនិត្យទីតាំងគ្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ តេជោសែន នៅចំណុចភ្នំ២០០ លើភ្នំដងរ៉ែក ស្ថិតនៅស្រុកអន្លង់វែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំថ្នាក់ជាតិ, ឯកឧត្តម សមាជិកព្រឹទ្ធសភា ឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តម លោកឧកញ៉ា ប្រតិភូអមដំណើរ លោកមេបញ្ជាការកងកម្លាំងទាំងបី មន្ទីរអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ៕ដោយ:ចាន់ ធី