អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៩ខ្នងបង្កឡើងដោយសារដាំបបរហើយពន្លត់មិនអស់

0

ដោយ សុខ  គឹមសៀន
ខេត្តកំពង់ឆ្នាំង: មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន៦ខ្នងនិងឆេះអស់មួយចំហៀងៗចំនួន៣ខ្នង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ករណីនេះបានកើតឡើងនៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី  ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហុឹម យ៉ុង អធិការនគបាលស្រុកជលគីរី បានឲ្យដឹងនៅវេលាម៉ោង៧និង១០នាទីយបថ្ងៃទី៦ ខែកុម្ភះថា មូលហេតុការបង្កឲ្យកើតមានអគ្គីភ័យឆាបឆេះអស់ផ្ទះជាច្រើនបែបនេះ បណ្តាលមកពីក្មេងដាំបបរនិងចង្ក្រានហើយប្រហែសពន្លត់មិនអស់រួចទៅហូបបាយនៅផ្ទះអ្នកជិតខាងខណះដែលម្តាយឪពុកមិននៅផ្ទះ ។
លោកបញ្ជាក់ទៀតថា បង្កការភ្ញាក់ផ្អើលឆោឡោងខាងលើនេះកើតឡើងថាភ្លើងឆាបឆេះរាលដាលដល់ផ្ទះចេញពីផ្ទះ ប្តីប្រពន្ធឈ្មោះ ម៉ៃ. ព្រួញ ជាច្រើនខណ:ដែលផ្ទះម្តុំនោះនៅមានផ្ទះស្លឹកហើយនៅជាប់ៗនិងគ្នាធ្វើអោយឆាបឆេះរាលបន្តបន្ទាប់តែម្តង ។
លោកអធិកានគរបាលស្រុកជលគិរីបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាគ្រួសារដែលរងគ្រោះមានឈ្មោះដូចខាងក្រោម ៖ 1  ឈ្មោះ ហង្ស ហាន ឆេះអស់ទាំងស្រុង ១ខ្នងផ្ទះទំហំ៥x៦មផ្ទះឈើប្រក់សង្គ័សី សជិក២នាក់ស្រី១នាក់ ។ 2 ឈ្មោះ ភា វ៉ាន់ ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៥x៦ម ផ្ទះឈើប្រក់សង្គ័សី សជិក៣នាក់ស្រី២នាក់។3 ឈ្មោះ ម៉ៅ ផ្លង់ ឆេះអស់ទាំងស្រុង
១ ខ្នងផ្ទះទំហំ៦×១២មផ្ទះប្រក់គ្បឿង សមាជិក៥ស្រី៣នាក់។ 4. ឈ្មោះស៊្រុន ថន ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ៦×៨មផ្ទះឈើប្រក់សង្គ័សី សមាជិក៧នាក់ស្រី២នាក់ ។
5.ឈ្មោះម៉ន សុគន្ធា ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ៦x១១មផ្ទះឈើប្រក់សង្គ័សី សមាជិក៣នាក់ ស្រី២នាក់ ។6.ឈ្មោះ ម៉ៃ ប៉ោត ឆេះអស់ទាំងស្រុង
ផ្ទះទំហំ ៥×១២ ម ផ្ទះឈើប្រក់ស្លឹក សមាជិក៧នាក់ស្រី៣នាក់ផ្ទះរងផលប៉ះពាល់  ។
7. ឈ្មោះ ម៉ៃ ព្រួញ ឆេះអស់មួយចំហៀងទំហំ៥×៩ម ផ្ទះប្រក់គ្បឿង សមាជិក៧នាក់ស្រី៣នាក់។
8.  ឈ្មោះ ម៉ម ប៊ុណ្ណាវុធ(មន្រ្ដីសាលាស្រុកជលគិរី)ឆេះអស់មួយចំហៀងផ្ទះទំហំ ៧×១២ផ្ទះប្រក់គ្បឿងសមាជិក៧នាក់ស្រី២នាក់។
9.  ឈ្មោះ អ៊ួន រិទ្ធ ឆេះអស់មួយចំហៀងផ្ទះទំហំ៥×៩ប្រក់គ្បឿងសមាជិក៤នាក់ស្រី២នាក់។
ក្នុងករណីអគ្គីភ័យឆាប់ឆេះផ្ទះខាងលើនេះសមត្ថកិច្ចនគរបាលស្រុកជលគិរីបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១០ ឡានមិនអោយឆេះរាលដាលទៅផ្ទះអ្នកដ៍ទៃបន្តទៀត ។
ពាក់ព័ន្ធនិងករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានពីទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជា
ពលរដ្ឋអស់ប៉ុន្មាននៅឡើយនោះទេ ៕