ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសួរសុខទុក្ខ និងចែកអំណោយដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបត្រទុតិយភូមិភូមិនិ ទ្ទេសA នៅក្នុងឃុំតាងិល ចំនួន៣៥នាក់

0

កំពង់ឆ្នាំង: ឯកឧត្តម ហែន ហឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូ លដ្ឋានឃុំតាងិល ឯកឧត្តម កែវ វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំសំរោងសែន និងឯកឧត្តម អុិត សុធា អនុប្រធាន ក្រុមការងារគណបក្សខេត្តចុះមូល ដ្ឋានឃុំត្រងិល នៅព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តដល់សិស្សា
នុសិស្សចំនួន ៣៥ នាក់នៅក្នុងឃុំតាងិលដែលបានប្រលងជាប់សញ្ញាប័ត្រម ធ្យមសិក្សាទុតិយ ភូមិនិទ្ទេស A នៅ ក្នុងទីស្នាក់ការគណបក្សស្រុកកំពង់លែង ។

នៅក្នុងពិធីនេះ ឯកឧត្តម ហែន ហឿ ន បានសំណេះសំណាលជាមួយសិ ស្សានុសិស្សថា ក្មួយៗកើតមកជំនា ន់នេះពិតជាមានសំណាងណាស់គឺភ្ញាក់ឡើងបានឃើញផ្លូវថ្នល់សាលា រៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋា រចនាសម្ព័ន្ធនានានៅក្នុងស្រុកនិងក្នុងខេត្តរបស់យើងដែលកំពុងមានកា ររីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ដោយឡែកជំនាន់ពូៗវិញបើកភ្នែកឡើងឮសូរតែគ្រាប់កាំភ្លើងក្នុងសម័ យសង្រ្គាម ប៉ុន្តែក្រោយមកនៅថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩ ថ្នាក់ដឹក នាំគណបក្សប្រជាជនបានដឹកនាំកងកម្លាំងប្រដាប់អាវុធវាយផ្ដួលរំលំរបប ប៉ុលពតរំដោះប្រទេសជាតិរំ ដោះអាយុជីវិតប្រជាពលរដ្ឋបានឡើងវិញ ទើបមានអ្វីដូចសព្វថ្ងៃនេះ ។
ឯកឧត្តមបានបន្តថា ពេលនេះក្មួយៗបានប្រឡងជាប់សញ្ញាបត្រទុតិយ ភូមិហើយ ដែលនឹងត្រូវបន្តរៀននៅថ្នាក់ឧត្តមសិក្សាទៀត ។ ដូច្នេះក្មួយៗដែលជាទំពាំងស្នងឬស្សី ជ្រើសរើ សយកជំនាញរៀនសូត្របន្តទៀតដើ ម្បីកសាងអនាគតរបស់ខ្លួន និងក សាងប្រទេសជាតិឲ្យបានថ្កុំថ្កើងរុង រឿង ។
លោក សំ ចាន់ថន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងបានមានប្រសាសន៍ថា សម្ដេចតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានចាត់ទុក ធនធានមនុស្សគឺជាអធិភាពទី១ក្នុងការកសាងប្រទេសជាតិ ។
ដូច្នេះហើយទើបសម្ដេចយកចិត្តទុកដាក់លើវិស័យអប់រំក សាង ដោយបានកសាងសាលាបឋ មសិក្សា អនុវិទ្យាល័យ និងវិទ្យាល័ យគ្រប់ឃុំ ដើម្បីផ្ដល់ឱកាសឲ្យកូន ចៅប្រជាពលរដ្ឋបានរៀនសូត្រដូចគ្នាៗ ។ ដោយឡែកចំពោះក្មួយៗដែលប្រឡ ងជាប់សញ្ញាបត្របត្រមិត្តយំសិក្សាទុតិយភូមិសិក្នុងពេលនេះ ក៏មិនអាចកាត់ផ្ដាច់ពីការយកចិត្តទុកដាក់ជួយទំនុកបម្រុងពីឪពុក ម្ដាយនិងពីលោកគ្រូអ្នកគ្រូផងដែរ ជាពិសេសមុនពេលប្រឡងសញ្ញា បត្រនេះ ឯកឧត្តមទាំងអស់ ជាប្រធានក្រុមការងារបក្សចុះជួយឃុំក្រុមការងារបក្ស ក៏បានរៃអង្គាសថវិកាគ្នាជួយឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូឲ្យជួយបង្រៀនបំប៉នដល់សិស្សថ្នាក់ទី ១២ ផងដែរទើបមានលទ្ធផលល្អដូចពេលនេះ។
ជាមួយគ្នានេះដែរក្មួយៗ ដែលប្រឡងជាប់ថ្នា ក់ទី ១២ក្នុងឆ្នាំនេះក៏មានសំណាងខ្ពស់ផងដែរ ដែលបានចូ លរៀនក្នុងអាគារថ្មីសិក្សាថ្មី នៃ វិទ្យាល័យហ៊ុនសែន កំពង់លែង ដែលសម្ដេចតេ ជោ បានជួយកសាងអគារសិក្សាមួយខ្នង៣ជាន់ស្មើនឹង៣៦ បន្ទប់ និងដែលមានតែ១គត់នៅក្នុងខេត្តកំពង់ឆ្នាំង ។
លោកប្រធានគណបក្សស្រុកកំពង់លែងបានបន្តថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជិតមក ដល់ហើយ ដូច្នេះក្មួយៗដែលបានចុះឈ្មោះបោះឆ្នោត ត្រូវតែមកចូល រួមការបោះឆ្នោតជ្រើស
រើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្ស ប្រជាជនកម្ពុជា ដែលជួយបម្រើប្រ ជាពលរដ្ឋយើង ដើម្បីឲ្យពួកគាត់មា នឱកាសចូលរួមអភិវឌ្ឍន៍ឃុំស្រុក លើគ្រប់វិស័យ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ។
នៅក្នុងឱកាសនេះដែរឯកឧត្តម នៅ ក្នុងក្រុមការងារគណបក្ស បានចែកអំណោយជាថវិកាដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់និទ្ទេសទាំងអស់ចំនួន ៣៥ នាក់នៅក្នុងឃុំតាងិល ដោយម្នាក់ៗទទួលបានថវិកាចំនួន២០ ម៉ឺនរៀល ផងដែរ៕
សុខ គឹមសៀន