អាជ្ញាធរខេត្តបន្ទាយមានជ័យដាំ​កូនឈើនិងគ្រាប់ត្នោត៣.១០០ដើមដាំក្នុងយុទ្ធនាការជាលើកទី៧ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប

0

ដោយឃិន គន្ធា
បន្ទាយមានជ័យ៖ យុទ្ធកានារលើកទី៧ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃអាទិត្យទី០៦ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំការដាំកូនឈើចម្រុះចំនួន៣.១០០ដើម នៅតំបន់៣ បឹងទន្លេសាប នៅ២គោលដៅ នៅចំណុចរហាលតាឡុងភូមិស្រណាលនិងភូមិដូនឡឹកក្នុងឃុំសំបួរស្រុកមង្គលបូរី ។
យុទ្ធនាការត្រូវបានដឹកនាំ ឯកឧត្ដម អ៊ុំ. រាត្រី អភិបាលខេត្ត លោកខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តនិងចូលរួមដោយមេបញ្ជាការ/រង ប្រធាន/អនុប្រធានមន្ទីរ អង្គភាព ស្នងការ រង មន្ត្រីរាជការស៊ីវិល កងកម្លាំងនិងយុវជន ជាង៥០០នាក់ ។
សម្រាប់កូនឈឺ៣.១០០ដើម/គ្រាប់នោះដែលត្រូវបានយកមកដាំរួមមាន៖ ១.ដើមឬស្សី ១.០០០ដើម២.រាំងទឹក ៦០០ដើម
៣.គ្រាប់ត្នោត១.៥០០គ្រាប់។
ពោលគឺបើបូកនឹង៦លើកមកហើយ ការដាំកូនឈើ គ្រាប់ត្នោត បាន ជាង១៦.០០០ដើម/គ្រាប់មកហើយ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ុំ រាត្រី បន្តថា : ការដាំកូនឈើឡើងវិញនេះគឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់រានទន្ទ្រានខុសច្បាប់លើដីព្រៃលិចទឹកតំបន់៣ នៃទំនាបបឹងទន្លេសាប ៕