ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងទៅវាយជនរងគ្រោះដល់ក្នុងផ្ទះ ត្រូវបានជនរងគ្រោះស្រែកហៅអ្នកជិតខាងអោយជួយ ជនសង្ស័យរត់ចោលម៉ូតូ

ខេត្តឧត្តរមានជ័យ: មានករណីហឹង្សា មួយកើត ឡើងនៅ នៅភូមិ ថ្មី ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង កាលពីវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២
បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាពីរនាក់ ជិះម៉ូតូទៅវាយជនរងគ្រោះក្នុងផ្ទះ ជនរងគ្រោះ ឈ្មោះ រឿន ចាន់រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ(ពុំមានរងរបួសឡើយ) ។ ពេលនោះជនរងគ្រោះបាន ស្រែក ហៅបងប្អូនអ្នកជិតខាង អោយមកជួយ ចាប់ជនសង្ស័យវា បាន រត់គេចខ្លួនបាត់ បន្សល់ ទុកម៉ូតូម៉ាក C125 ពណ៏ ខ្មៅ ០១គ្រឿង គ្មានស្លាកលេខ ។
ក្រោយមកម្ចាស់ផ្ទះក៏បានប្ដីង មកសមត្ថកិច្ច អាវុធហត្ថស្រុក ហើយចុះទៅដល់កន្លែងកើតហេតុ យកម៉ូតូមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យ ចាត់ការតាមនិតិវិធីច្បាប់៕ដោយ:ចាន់ ធី