ជនល្មោភកាម ចាប់ប្រពន្ធគេរំលោភរហូតបានសម្រេច ពេលជាតិសុរាចូលខ្លួន

ខេត្តបាត់ដំបង: ជនសង្ស័យម្នាក់ដែលល្មោភតណ្ហា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលបានចោទប្រកាន់ថា បានចាប់រំលោភនាងរហូតបានសម្រេច ខណ:ប្តីនាងមិននៅ។

គួរបញ្ជាក់ថា ករណីរំលោភសេពសន្ថវ:មួយបានកើតឡើង កាលពីថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ នៅចំណុចដាពង្រ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ករណីនេះគឺបានបង្កទ្បើងដោយជនសង្ស័យឈ្មោះ ខាវ សុខា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឯនារីរងគ្រោះមានឈ្មោះ ច ម ន ក អាយុ ២០ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ក្រោយពេលទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យដើម្បីយកមកធ្វើការសាកសួរ ដោយគេបានសារភាពថា ពេលនោះគេ ហើយក៏មានអារម្មណ៍ ម៉្យាងដោយឃើញប្តីនាងមិននៅផ្ទះផង ទើបគេបានលបចូលទៅក្នុងផ្ទះចាប់បង្ខំរួមភេទរហូតបានសម្រេច។

បច្ចុប្បន្នក្រោយពីទទួលបានការសារភាពរួចមក កម្លាំងស្រុកបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ អត្ថបទ : ព្រាប.ស