ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចលើកទិសដៅការងារឆ្នាំ២០២២បន្តចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធន ធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍនមួយប្រកប ដោយនិរន្តរភាព។ អភិបាលកិច្ចដែលប្រកបដោយ សុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អដោយការចាត់ ចែង និងការគ្រប់គ្រងបញ្ហា និងធន ធានសាធារណៈប្រកប ដោយប្រសិទ្ធភាពហើយឆ្លើយតបទៅ នឹងតម្រូវការ និងផលប្រយោជន៍របស់សង្គមជាតិទាំងមូល។ នេះជាប្រសាសន៏ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច នៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២នៅ សណ្ឋាគារសុខា ។
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមានប្រសាសន៍បញ្ជាក់ទៀតថា ដោយ យល់ឃើញពីសារៈសំខាន់ នៃអភិបាលកិច្ចល្អ រាជ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា “អភិបាល កិច្ចល្អគឺជា បុរេល័ក្ខ័ណ្ឌសំខាន់បំផុត ដើម្បីធានាឱ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរ ភាព សមធម៌ និង យុត្តិធម៌សង្គម”។
ឯឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា ការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងការជម្រុញអភិបាលកិច្ចល្អទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងវិស័យរដ្ឋ និងឯកជន។
ដោយសារការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវផ្តោតទៅលើអភិក្រមជាសារវន្ត័ចំនួន ៣ គឺ៖ ការអប់រំបង្ការទប់ស្កាត់ជាមុន ការអនុវត្តច្បាប់ និងការចូលរួមគាំទ្រពីមហាជន។ ដូច្នេះ ការងារអធិការកិច្ច និងការពង្រឹងការអនុវត្តច្បាប់ មិនអាចផ្តាច់ ចេញពីការអប់រំផ្សព្វផ្សាយច្បាប់ជូនដល់មហាជន និងការចូលរួមរបស់ប្រជា ជនបានឡើយ។ ដូច្នេះ ការងារស្នូលដ៏សំខាន់របស់ ក្រសួង គឺធានាការដឹកនាំគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ចាប់តាំងពីការបង្កើតសា្ថប័ននេះមក ក្រសួងសម្រេចបានលទ្ធផលជាច្រើន ជាពិសេសក្នុងការ ងារ ស្នូលដូចជា អធិការកិច្ច ការទទួល និងដោះ ស្រាយពាក្យបណ្ដឹង (បណ្ដឹងតវ៉ា និងបណ្ដឹងបរិ ហារ)ការចុះ ស៊ើបអង្កេតករណីបណ្ដឹងពាក់ព័ន្ធទំនាស់ដីធ្លី ការសម្របសម្រួលបញ្ចប់ទំនាស់រ៉ាំ បានជាច្រើនករណី ការតាមដានការអនុវត្តច្បាប់ ការកែលម្អរចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ លើ កិច្ចការរដ្ឋបាល ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធិភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែ ប្រសើរ។
លើសពីនេះក្រសួងក៏មានភារកិច្ចធ្វើការអប់រំបង្ការ ទប់ស្កាត់ និងកែលម្អរកំហុសឆ្គង ក្នុង ការអនុវត្តការវងាររបស់ក្រសួង-ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី កែលម្អរ ជម្រុញលើកកម្ពស់អភិបាលកិច្ចល្អដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិ បាល។
យោងតាមរបាយការណ៏ក្រសួងបានបង្ហាញថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទទួលពាក្យបណ្តឹងចំនួន១១៨ បណ្តឹង (អគ្គនាយកដ្ឋានអធិការកិច្ចបានចំនួន២៩បណ្តឹង និងមន្ទីររាជធានី-ខេត្តចំនួន៨៩ បណ្តឹង )៕