ជនសង្ស័យ៦នាក់ដែលក្នុងនោះ៥នាក់ជាជនជាតិភាគតិចព្នង ត្រូវបានឃាត់ខ្លួនក្នុងហេតុការណ៍សម្លាប់ មនុស្ស ៥នាក់ក្នុងព្រឹត្តិ ការណ៍ថ្ងៃទី១កុម្ភៈកើតឡើងនៅនៅចំណុចស្រែចោទ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា នៃ ខេត្តមណ្ឌលគិរី

មនុស្សទាំង៥ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១កុម្ភៈនោះ គឺរួមមាន៤នាក់ ជាប្តី ប្រពន្ធ និងកូនប្រុសទាំង ២ក្នុងគ្រួសារតែមួយ, ចំណែកម្នាក់ទៀតគឺជាអ្នកជិតខាង។ ក្នុងហេតុការណ៍ថ្ងៃទី១កុម្ភៈនោះ គឺមានតែកុមារអាយុ ១២ឆ្នាំម្នាក់គត់ឈ្មោះក្រាក់ស៊្លី ដែលរួចផុតពីស្លាប់ ខណៈក្រុមឃាតករគិតថាកុមារនោះបាន ស្លាប់រួចទៅហើយ ក្រោយពួកគេបានវាយធ្វើបាបនឹងវត្ថុរឹងនោះមក។ មនុស្សដែលបានស្លាប់ទាំងនោះ រួមមាន ឈ្មោះ  ម៉ូត ក្រាក់ អាយុ ៤៥ឆ្នាំជាឳពុក, ស្ត្រីជាភរិយាអាយុ៤១ឆ្នាំឈ្មោះនិច ស្រី និងកូនប្រុស២នាក់ឈ្មោះ ក្រាក់លីអាយុ១៥ ឆ្នាំ និង ម្នាក់ទៀតឈ្មោះក្រាក់នីអាយុ៥ឆ្នាំ។ ចំណែកក្មេងប្រុសស្លាប់ម្នាក់ទៀតអាយុ១៥ឆ្នាំក្នុងហេតុការណ៍នោះ គឺជា អ្នកជិតខាង ឈ្មោះនួន សំអាត។ កុមារក្រាក់ស្ល៊ីអាយុ១២ឆ្នាំនាពេលនោះ ក៏ត្រូវបានក្រុមឃាតករវាយនឹង វត្ថុរឹងដែរប៉ុន្តែត្រូវបានគេសង្គ្រោះដោយ សារតែមិនទាន់ផុតដង្ហើម។ សេចក្តីរាយការណ៍មុននេះនិយាយថាការ ស្លាប់របស់ឈ្មោះម៉ូតក្រាក់អាយុ៤៥ត្រូវ បានគេបាញ់មួយគ្រាប់ចំក្បាលធ្លាយមកភ្នែកខាងឆ្វេង ប៉ុន្តែសមត្ថកិច្ច នគរបាលបានថ្លែងថាក្រោយការធ្វើ កោសល្យវិច័យ បុរសនោះ គឺបានស្លាប់ដោយសារតែការចាក់នឹងកាំបិតមុខ ស្រួចនោះទេ។ 

 ស្នងការរងនគរបាលខេត្តមណ្ឌលគីរីលោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណបានថ្លែងថា ករណីសម្លាប់មនុស្សនោះ គឺដោយសារគំនុំ ជឿថាគ្រួសារនោះមានភរិយាជាអាបធ្វើបាបអ្នកដទៃក្នុងភូមិ។ បុរសជនសង្ស័យទាំង៦ ដែល ជាប់ពាក់ ព័ន្ធនឹងករណីឃាតកម្មនោះរួមមាន១- ឈ្មោះ ចន្ធី ព្វិត  អាយុ១៨ឆ្នាំ  ជនជាតិព្នង, ២- រឹម  ធា  អាយុ ២៨ឆ្នាំ ជនជាតិព្នង, ៣- រឹម  ខិន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៤-  ចន្ធី ឆ្វិត អាយុ១៤ឆ្នាំ  ជនជាតិព្នង , ៥- ខ្លឹង ចន្ធី  អាយុ៤០ឆ្នាំ ជន ជាតិព្នង, និងទី ៦ មានឈ្មោះ នួន  វណ្ណា  អាយុ៥៥ឆ្នាំ  ជនជាតិព្នង ។ 

លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណបានថ្លែងថា ក្នុងចំណោមមនុស្សទាំងនោះ មាន៤នាក់ជាជនដៃដល់និង២នាក់ ជាអ្នកបញ្ជាដោយសារតែមានបងប្អួនត្រូវគេចោទថាបានធ្លាក់ខ្លួនឈឺដោយសារតែអំពើអាបធ្មប់របស់ក្រុមគ្រួសារ រងគ្រោះនោះ (សម្លេងសូសុវណ្ណ) ពី៤០ដល់ចុង

  ក្នុងអំពើធ្វើឃាតលើក្រុមគ្រួសារដែលរងគ្រោះនោះផងដែរ, យុវជនអាយុ១៥ឆ្នាំម្នាក់ដែលជាអ្នកជិតខាងឈ្មោះ នួន សំអាត បានឃើញនូវហេតុការណ៍នោះខណៈដែលកំពុងទិញឥវ៉ាន់ដាក់លក់ក្នុងផ្ទះរបស់ជនរងគ្រោះ។ បុរស ជាឃាតករសង្ស័យម្នាក់ដែលត្រូវជាសាច់ញាតិយុវជននួន សំអាតនោះ បានប្រាប់ជនសង្ស័យដៃដល់ថាសួមកុំ សម្លាប់ឈ្មោះនួនសំអាតដែលជាសាច់ញាតិរបស់គាត់ ប៉ុន្តែការឃាត់នោះមិនបានសម្រេចឡើយ។ លោកឧត្តម សេនីយ៍ត្រីសូសុវណ្ណបានបញ្ជាក់នូវហេតុការណ៍ដែលជាប់ពាក់ព័ន្ធយ៉ាងនេះ (សម្លេងសូសុវណ្ណទី៣) ១និង០៦ និងបន្តដាក់សម្លេងសូសុវណ្ណទី២) ពីដើមដល់១និង១៦

ជនសង្ស័យទាំង៦ពាក់ព័ន្ធអំពើឃាតកម្មនេះ គឺជាអ្នកស្រុកមានទីលំនៅក្នុងភូមិឡៅការ  សង្កាត់សុខដុម  ក្រុង សែនមនោរម្យ  ខេត្តមណ្ឌលគិរី  ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានគេ បញ្ជូនទៅតុលាខេត្តមណ្ឌល គិរីហើយ នារសៀលថ្ងៃ៧ កុម្ភៈ នេះ។