កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរក្សាទុកឬជួញដូដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី៧ខែកម្ភៈឆ្នាំ២០២២នេះ។
តាមរបាយការណ៍កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាៈ
វេលាម៉ោង ០១:៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ម៉ោង ១២:២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុអហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនសង្ស័យទាំង៧នាក់នោះរួមមាន៖
១-ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២-ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
៣-ឈ្មោះជឿន ប៉ោសៀង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម ។
៤-ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៥.ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៦. ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបររីសិបសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៧.ឈ្មោះ រូត ទី ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិវៀតណាម នៅចំណុចកាស៊ីណូញ៉ូវើល ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។កម្លាំងជំនាញរឹបអូស
វត្ថុតាងទាំងអស់រួមមាន៖
១.ក្រាមពណ៌សថ្លាចំនួន ៦៦ កញ្ចប់ (ធំ ០១ កញ្ចប់) មានទម្ងន់ ១៨៩,៨៩ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧,១៣ ក្រាម ។
២.ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១២ គ្រាប់មានទម្ងន់ ១៨២.៨៨ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំ សុទ្ធ ១៧៦,៨៥ ក្រាម ។
៣.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ៣២១ គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ ក្រាម(គិតទាំងសំបក វេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១១៣,១៧ ក្រាម ។
៤.ម្សៅម៉ត់ពណ៌សចំនួន ៤០ កញ្ចប់ (ធំ០១ កញ្ចប់)មានទម្ងន់ ១៧៨,៧៦ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៦៦,៨៦ ក្រាម ។
៥.ថ្នាំគ្រាប់ពណ៌ស្វាយចំនួន ០៩ គ្រាប់មានទម្ងន់ ៤,៩៧ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ៣.២០ ក្រាម ។
៦.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១៣ គ្រាប់មានទម្ងន់ ៣,១០ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១,១៩ ក្រាម ។
៧.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦ គ្រឿង ។
៨.ម៉ូតូចំនួន ០៤ គ្រឿង។
៩.ទូរសព្ទចំនួន ១០ គ្រឿង ។
១០.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមផ្លូវច្បាប់៕គឹមសេង