ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ ក្នុងក្រុងបាវិត

0

ស្វាយរៀង៖ ជនសង្ស័យចំនួន០៧នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃច័ន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀនខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៧នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យទាំង០៧នាក់ រួមមាន៖ ១.ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ២.ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង.៣.ឈ្មោះជឿន ប៉ោសៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម. ៤.ឈ្មោះលូ ថេតង ភេទប្រុសជនជាតិវៀតណាម នៅចំណុចខាងមុខហាងម៉ាស្សា យីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៥.ឈ្មោះឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិវៀតណាម នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៦. ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបររីសិបសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី ៧.ឈ្មោះរូត ទី ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិវៀតណាម នៅចំណុចកាស៊ីណូញ៉ូវើល ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងការបង្គ្រាប់នេះដែរ កម្ឡាំងជំនាញបានរឹបអូសបានវត្ថុតាំងមួយចំនួនធំរួមមាន៖ក្រាមពណ៌សថ្លាចំនួន ៦៦កញ្ចប់ មានទម្ងន់ ១៧៧,១៣ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១២គ្រាប់, ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ៣២១គ្រាប់, ម្សៅម៉ត់ពណ៌សចំនួន ៤០កញ្ចប់ មានទម្ងន់ ១៦៦,៨៦ក្រាម, ថ្នាំគ្រាប់ពណ៌ស្វាយចំនួន ០៩គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១៣គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៦គ្រឿង, ម៉ូតូចំនួន០៤គ្រឿង។៩.ទូរសព្ទចំនួន១០ គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕