ប្រជា​ពលរដ្ឋ​ភ្ញាក់​ផ្អើល​ដោយសារ​តែ​កម្លាំង​មួយក្រុម បាញ់រះ​ពី​ក្រោយ​ឡាន​សាំយ៉ុងដឹកឈើ​ តៃកុងឡានព្រលឹងចុងសក់ចុះត្រាំទឹកប្រឡាយ

0

ខេត្ត​កំពង់ធំ.តៃកុងឡានដឹកឈើសាំយ៉ុង​ ម្នាក់រត់ចុះពីលើឡានមកសម្ងំពួនក្នុងទឹកប្រឡាយ មួយយប់ទាល់ភ្លឺដោយសារតែខ្លាច បាត់បង់ជីវិតពីការត្រូវគ្រាប់កាំភ្លើង ពីជនកម្លាំងប្រដាប់អាវុធមួយក្រុម ដេញបាញ់រះពីក្រោយឡាន។
ហេតុ​ការណ៍​ដែល​បង្ក​ឲ្យមានការ​ ភ្ញាក់​ផ្អើល​នេះបានកើតឡើងកាលពី រំលោងអាធ្រាត យប់​ថ្ងៃទី​៧ឈានចូលទី៨ខែកុម្ភៈ​ឆ្នាំ.២០២២​ ដោយ​សារ​មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ រវាងឡានដឹកឈើ និងកម្លាំងរបស់លោកបេន ដែល​ត្រូវ​បានអួតអាងថា ជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២នាក់​រួមជាមួយនិងកម្លាំងបរិស្ថានម្នាក់ បានបាញ់រះពីក្រោយឡានសាំងយ៉ុងដឹកឈើប្រណីត នៅចំណុចអូរអង្គ ទួលចាក់ក្រញ៉ាញ់ ស្រុកប្រាសាទបល្ល័ង្ក​ ខេត្ត​កំពង់ធំ។
ក្រោយពី​ហេតុ.មន្រ្តី​នគរបាល​ប៉ុស្តិ៍​ក្រយា.បានចុះ​ស្រាវជ្រាវ​ប្រភព​ កើតហេតុ.និងរឿងរ៉ាវខាងលើ ក្នុង​ករណី​ឈានទៅដល់ការបាញ់ប្រហារ​ ពីក្រោយ​រថយន្ដ​សាំយ៉ុង​ដឹកឈើ​ ដើម្បី​ឲ្យដឹងពីរឿងរ៉ាវ និងដំណើរដើមទង ជាមួយ​លោក​បេន​ ដែល​ត្រូវ​បាន​ លោកបញ្ជាក់ថា កម្លាំង​ដែល​បានបាញ់ពីក្រោយរថយន្តនោះ គឺជាកម្លាំងផ្ទៃប្រទេស២នាក់ ដែលមានកម្លាំងបរិស្ថានម្នាក់ផងដែរ បានធ្វើ​សកម្មភាព​បាញ់​ រះពីក្រោយរថយន្ត មិនដឹងថាមានចេតនាអ្វី? នោះទេ។
ទាក់ទង​និងបញ្ហានេះ អ្នកសារព័ត៌មាន​ យើងពុំទទួលបានព័ត៌មាន ជាក់លាក់​ជាផ្លូវការ​ណាមួយនោះឡើយ ដោយអ្នកខ្លះមាននិយាយថា ការបាញ់រះដោយកាំភ្លើងអាការនេះ គឺក្នុងគោលបំណងម្ចាស់ឡាន ដឹកឈើ​ភ្លេច​សែនព្រេន​ជូនអ្នកតាម្ចាស់ទឹកម្ចាស់ដី។
ចំណែក​ម្ចាស់រថយន្ត ត្រូវ​បាន​គេដឹងថា.ឈ្មោះ​តារី.ជា​ឈ្មួញ​ជើងខ្លាំង រកស៊ី ដឹក​ឈើខុសច្បាប់ ជាយូរមកហើយ​ និងពុំមានសមត្ថកិច្ចណាម្នាក់ហ៊ាន បង្រ្កាប​នោះ​ឡើយ​ ទើបតែពេលនេះ ជួបកម្លាំងពិត បាញ់រះធ្វើឲ្យតៃកុងឡានតារី ដែលជា​ឈ្មួញ​ឈើ​បាក់ស្បាតចតឡានចោលរត់ទៅពួនក្នុងប្រឡាយទឹកមួយយប់ទាល់ភ្លឹ តែទោះជាយ៉ាងនោះ​មានអាវុធ ក៏មិនអាចបាញ់រះ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាតិឡើង៕
ដោយ​ប៊ុន រដ្ឋា