​អ​ប៉ី​ជំនឿ​(​ផ្កាប់មុខ​)​សុខ​ចិ​ត្ដរៀប​ការ កុន​ក្រមុំ​ដ៏​ស្រស់ស្អាត​ជាមួយ​សត្វ​ឆ្កែ​

0

​នៅក្នុង​ប្រទេស​ឥណ្ឌា​ជា​ប្រទេសមួយ ដែលមាន​អ​ប៉ី​ជំនឿ​ច្រើនជាងគេបង្អស់ នៅលើ​ពិភពលោក ក៏ដូចជា​មាន​សាសនា ជាច្រើន​ផងដែរ កើតចេញពី​ប្រទេស ឥណ្ឌា ។ ពលរដ្ឋ​ឥណ្ឌា​ជាង​១,២​ពាន់​លាន នាក់​ភាគច្រើន​រស់នៅក្នុង​ភាពក្រីក្រ ខ្វះ ការអប់រំ​នៅតាម​តំបន់​ជនបទ​ដាច់​ស្រ យា​ល ទាំងនោះ​ហើយ​បានធ្វើឱ្យ​អ​ប៉ី​ជំនឿ កាន់តែ​រីក​រាលដាល ។ ​download (5)

គ្រូមន្ដអាគម​អូមអាម ការរំដោះ គ្រោះ​តាមបែប​ព្រៃផ្សៃ ឬ​ឱ្យ​កូនក្រមុំ រៀបការ​ជាមួយ​សត្វ​តិរច្ឆាន ជា​វិធី សាស្ដ្រ​រំដោះគ្រោះ​សុំ​ពរ​ឱ្យមាន​សេចក្ដីសុខ​តាម​អ​ប៉ី​ជំនឿ​ខុសៗ​គ្នា​តាម​តំបន់ នីមួយៗ​នៅ​ឥណ្ឌា ។ ​ជាក់ស្ដែង​ដូច​ពិធី​រៀប​អាពាហ៍ពិពាហ៍ ក្មេងស្រី​ដ៏​ស្រស់ស្អាត សាច់​ស​ម៉ត់ខៃ ជាមួយ​សត្វ​ឆ្កែ ដែលជា​អ​ប៉ី​ជំនឿ​សម្រាប់ អ្នកស្រុក​ភូមិ​ក្នុង​ការជួយ​រំដោះ​នាង​រួច ផុតពី​បណ្ដាសា​មរណៈ ។ download (6)

ពិធី​រៀបការ ស្រី​ក្រមុំ​បរិសុទ្ធ​ជាមួយ​សត្វ​ឆ្កែ​កើតឡើង នៅក្នុង​ភូមិ Mangli Munda រដ្ឋ Jharkhand ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។ ​មេភូមិ អ្នក​ចាស់ទុំ​នៅក្នុង​ភូមិ​ចេញ មុខ​រៀប​ពិធី​អាពាហ៍ពិពាហ៍​ដល់​នាងក្រមុំ ដ៏​ស្រស់ស្អាត​ជាមួយ​សត្វ​ឆ្កែ ក្រោយ ពេល​គ្រូ​អាប​ធ្មប់​នៅក្នុង​ភូមិ​ទស្ស​ទាយ​ថា នាង​កំពុងតែ​ជាប់ជំពាក់​បណ្ដាសា ។ ប្រសិនបើ​នាង​រៀបការ​ជាមួយ​បុរស​ណា ម្នាក់​នោះ ទាំង​គ្រួសារ​ទាំងមូល​ជួប​គ្រោះ ថ្នាក់​ជាមិនខាន ។ ​download (7)

បើទោះបី​នាងក្រមុំ​មិន​សប្បាយ​ចិ​ត្ដ ជាមួយ​ស្វាមី​ដែលជា​សត្វ​ឆ្កែ តែ​ដើម្បី រំដោះគ្រោះ ជួយ​ជីវិត​រស់នៅ​បាន​សុខ សាន្ដ នាង​សុខ​ចិ​ត្ដ​ធ្វើបែបនេះ ។ ​តាម​ទំនៀមទម្លាប់​ជីវិត​អា​ពា​ហ៍ ពិពាហ៍​បែបនេះ មិន​ប៉ះពាល់​ដល់​ជីវិត រស់នៅ​របស់​ស្រី​ក្រមុំ​ខាងលើ​នោះបាន ឡើយ ដោយ​នាង​អាច​រៀបការ​ជាមួយ បុរស​ដែល​ខ្លួន​ស្រឡាញ់​នាពេល​អនាគត ដោយ​មិនចាំបាច់​លេង​លះ​ជាមួយ​សត្វ ឆ្កែ​នោះឡើយ ។ ​

ស្ដ្រី​នៅ​ឥណ្ឌា​មួយចំនួន​បាន​រៀបការ ជាច្រើនលើក​ទំរាំ​ដល់ពេល​រៀបការ​គូ ស្វាមីភរិយា​ពិតប្រាកដ ។ ស្ដ្រី​ខ្លះ​បាន រៀបការ​តាំងពី​តូច ដោយ​រៀបការ​ជា មួយ​ព្រះ​ច័ន្ទ រៀបការ​ជាមួយ​ផ្កា ជាការ បង្ហាញ​នៃ​ដំណាក់កាល​វិ​វត្ដ​របស់​ស្ដ្រី​តាម អ​ប៉ី​ជំនឿ ។​ ​មិ​ត្ដ​អ្នកអាន​ជាច្រើន ពិសេស​គឺ បុរសៗ ពេល​បានឃើញ​រូបភាព​ស្រី​ក្រមុំ ស្រស់ស្អាត​រៀបការ​ជាមួយ​សត្វ​ឆ្កែ ក៏ មាន​ចិ​ត្ដ​ច្រណែន ហេតុអ្វី​បានជា​សត្វ ឆ្កែ​នោះ​មានសំណាង​អ្វី​ម្ល៉េះ​?