ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន អញ្ជើញចូលរួមពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ (P fi zer) ជូនកងទ័ព នឹងគ្រួសារ

ខេត្តព្រះវិហារ៖ អនុគណៈកម្មការចំពោះកិច្ច ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ៨ បានបើកដំណើរការ ចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ (P fi zer) ជូនកងទ័ព នឹងគ្រួសារ ក្រោមវត្តមានឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ។

ដំណើរការនេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកងពលតូចអន្តរាគមន៍លេខ៨ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានថ្លែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ ដែលបានរៀបចំបានយ៉ាងល្អប្រសើរ ធ្វើឲ្យដំណើរការប្រព្រឹត្តទៅដោយរលូន ។ ជាមួយនឹងការកោតសរសើរ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំស្វះស្វែង រកវ៉ាក់សាំងមកចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ប្រជាពលរដ្ឋ និយោគជិត កម្មករ កម្មាការរ៉ានី មន្រ្តីរាជការ មានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងសំរាប់កុមា នឹងដូសទី៣ ទី៤ ដែលកំពុងចាប់ផ្តើមដំណើរការ នាពេលនេះ ។

ឯកឧត្តមមេបញ្ជាការ បានបន្តទៀតថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រធានអនុគណះកម្មាការចំពោះកិច្ច ក្រសួងការពារជាតិ នឹងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចអោយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក្នុងការចាក់វ៉ាកសាំងដូសទី ៤នាពេលនេះ ក៍បាននឹងកំពុងតែចាប់ផ្តើម តំណើរការប្រកបដោយការទទួលខុសត្រូវខ្ពស់ទោះ រហូតដល់នាយទាហ៊ាន ពលទាហ៊ាន នឹងគ្រួសារកងទ័ព ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការអំពាវនាវ ទៅកាន់បងប្អូនកងទ័ព និងគ្រួសារកងទ័ព ថ្វីត្បិតតែទទួលបានវ៉ាក់សាំងដូសទី៤ ប្រភេទ(P fizer) នេះហើយក្តី មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការ ៣កាពារ ៣កុំ នឹងវិធានការនានា របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ៕ សួនលីណា