ឆេះផ្ទះមួយខ្នង ខាតបង់ទាំងទ្រព្យសម្បត្តិ ងាប់ទាំងបង្កង ជាង៥០០ក្បាល

0

ខេត្តបាត់ដំបង៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ ដោយខ្ទេចខ្ទីទាំងទ្រព្យសម្បត្តិ និងងាប់ទាំងបង្កងរាប់រយក្បាលផងដែរ ខណ:ដែលម្ចាស់ផ្ទះរវល់ទៅចូលរួមកម្មវិធីផ្ទះបងប្អូន។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ២០២២ នៅវេលាម៉ោង ១១ យប់ ស្ថិតនៅចំណុចប៉ាលហាល ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ករណីនេះគឺបណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង (ឆេះទាំងស្រុង) ទំហំ៤មx៦ម ធ្វើពីឈើ ជញ្ជាំងបាំងស័ង្កសី ដំបូលប្រក់ស័ង្កសី សម្ភារ:ដែលខូចខាតរួមមាន៖ ឆេះអង្ករ ១០០គីឡូក្រាម ឆេះប្រាក់ខ្មែរអស់ ១,០០០,០០០(មួយលានរៀល) ឆេះជី ៣ការ៉ុង ឆេះថ្នាំបាញ់ស្រូវ ៣ ប៊ីដុង ឆេះកង់ ១គ្រឿង ងាប់បង្កងអស់ ជាង៥០០ក្បាល និងរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។
តាមការអះអាងពីកម្លាំងជំនាញ បានបញ្ជាក់ថាមូលហេតុគឺអាចឆ្លងចរន្តអគ្គិសនី(ម្ចាស់ផ្ទះមិននៅជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន។ ភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវតូច និងឆ្ងាយ ពិបាកក្នុងការធ្វើដំណើរ៕ អត្ថបទ : ព្រាប.ស