លោកជំទាវ គតិសង្គហបណ្ឌិត ម៉ែនសំអន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាព្រំប្រទល់ជាប់គ្នារវាងខេត្តទាំងបី

0

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ គតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា និង អធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ជាវ តាយ អភិបាល
ខេត្តពោធិ៍សាត់ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៩ខែកុម្ភៈឆ្នាំ ២០២២ បានអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២៩៧ គ្រួសារ ដែលមកពីតាមបណ្ដាខេត្ត ទាំង៣ នៅចំណុចកដប ដែលមានព្រំប្រទល់ជាប់គ្នា ។
នៅក្នុងឱកាសនោះ ដែរលោក ជំទាវ គតិសង្គហ ម៉ែន សំអន បានមានប្រសាសន៍ថា នៅចំណុចកដបនេះ គឺជាព្រំប្រទល់ ៣ ខេត្ត គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ហើយក៏ជាជម្រក ត្រីនៃបឹងទន្លេសាបផងដែរ ។
ចំណុច កដបប្រកប ដោយសីល៍ អ្នកមកដល់ទីនេះ ត្រូវមាន គុណធម៌ មានសីលធម៌ ក្នុងខ្លួនអាណិតស្រឡាញ់ធម្មជាតិ ការពារធម្មជាតិ និងថែរក្សាសុខសន្តិភាព ។
ថ្ងៃនេះផងដែរក៏សូមពាំនាំនូវអនុសាសន៍សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាដែលទើបនឹងប្រកាសកាលពីរសៀលម្សិលមិញ( ៨ កុម្ភៈ) ដោយបានបញ្ជាក់ថាជំងឺកូវីដប្រភេទថ្មី បានស្ទុះឡើងគួរព្រួយបារម្ភណ៍ ហេតុនេះ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមរក្សាគម្លាតនិងកាត់បន្ថយការប្រមូលផ្ដុំ ហើយត្រូវចេះអនុវត្ត នូវវិធានការ របស់រាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ពិសេសមេរោគបំម្លែងថ្មីអូមេក្រុង ដែលបានឆ្លងយ៉ាងច្រើននាពេលថ្មីនេះ ។

ការជួបជុំគ្នានៅថ្ងៃនេះគឺមាន ឯកឧត្តមអភិបាលខេត្តទាំង៣ បាននៅចូលមកជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ផងដែរ។
ដែលបងប្អូនមកក្នុងមួយខេត្តមាន ចំនួន ៩៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី មួយកេស ទឹកស៊ីអ៊ីវ មួយ យួរត្រីខ មួយ យួរ ទឹកត្រី មួយយួរនិងថវិកាចំនួន៥ម៉ឺនរៀល ។
ដោយឡែកគ្រួសារមានកូនភ្លោះ៣នាក់ រស់នៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីសម្ដេចកិត្តិសង្គហបណ្ឌិតចំនួន១លាន២០ម៉ឺនរៀលផងដែរ ៕
សុខ គឹមសៀន